មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យករណីទូកដរចតចោលលិច នៅស្រុកស្អាង

ខេត្តកណ្តាល៖ បន្ទាប់ពីបានឃើញ មានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ពីករណីទូកដរលិចនៅស្រុកស្អាង ក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុកស្អាង មេភូមិព្រែកតាឡៃ មេឃុំព្រែកអំបិល នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានចុះទៅពិនិត្យដល់ទីតាំងកំពង់ចម្លងវត្តកោះថ្មី ស្ថិតក្នុងស្រុកស្អាង ដើម្បីធ្វើការពិតជាក់ស្តែង អំពីស្ថានភាពករណីទូកដរលិចខាងលើនេះ។ តាមរយៈការពិនិត្យជាក់ស្តែង និងការបំភ្លឺពីម្ចាស់កំពង់ចម្លង បានបញ្ជាក់ថា ករណីទូកដរលិចនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈពេលទូកដរត្រូវបានចតទុកចោលនៅមាត់ច្រាំង មិនមែនកំពុងបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ ឬអ្នកដំណើរឆ្លងកាត់ទន្លេនោះទេ។ ម្ចាស់កំពង់ចម្លង បានបកស្រាយថា មូលហេតុដែលបណ្តាលឱ្យទូកលិច គឺដោយសារនៅពេលចតទូក ផ្នែកក្បាលទូកជាប់នឹងដីច្រាំងខ្ពស់ ហើយផ្នែកខាងក្រោយទូកឬកន្ទុយទូក មានសភាពទាបជាងក្បាលទូក និងរាងផ្អៀង គួបផ្សំការចងទូកមិនបានសមស្រប ហើយនៅយប់ថ្ងៃកើតហេតុមានភ្លៀងធ្លាក់ខ្លាំង ស្របពេលកម្ពស់ទឹកទន្លេឡើង Read more

របាយការណ៍បឋមទូកដរកំពង់ចម្លងកោះថ្មីស្ពានលេខ៣២ ត្រូវបានលិច នៅថ្ងៃទី៣០តុលាឆ្នាំ២០២៦ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភវគ្គ១

ខេត្តកណ្តាល:សេចក្តីរាយការណ៍បឋម កំពង់ចម្លងកោះថ្មីស្ពានលេខ៣២ ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ត្រូវបានលិចលង់ទៅក្នុងទឹកនៅព្រឹកថ្ងៃទី៣០តុលាឆ្នាំ២០២៦វេលាម៉ោង ជាង៨ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីសុខសុវត្តិភាព រាល់ការធ្វើដំណើរឆ្លងកាត់។យោងប្រភព ពីប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មាន ស៊ីអេចអ យើងថា នេះមិនមែនជាលើកទី១នោះទេ កំពង់ចម្លងកោះថ្មីស្ពានលេខ៣២ ម្ចាស់ទូកដរ គាត់មានទូកដរចំនួន២សម្រាប់ចម្លង ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ទូកដរទាំង២មានសភាពចាស់ទ្រុតទ្រោមខ្លាំង កាលពីមុនភ្ជុំបិណ្យ បានលិចម្តងហើយ ដោយឡែក នៅថ្ងៃនេះ ត្រូវលិចមួយទៀត សរុបទូកដរទាំងពីរ គឺលិចទាំង២។យោងខ្លឹមសារនិងវីដេអូ ដែលអង្គភាពសារព័ត៌មានស៊ីអេចអទទួលបាន អង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ កិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ បច្ចេកទេសទូកដរជៀសវាងការបង្កហេតុ សុខសុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។ Read more

ផ្លូវ១៦៣កែងផ្លូវ១៩៨  របងវត្តសំពៅមាសនិងដីចំណីផ្លូវ សាធារណៈកំពុងក្លាយជាទីតាំងរបស់ក្រុមអាជីវករ លក់ដូរគ្មានសណ្តាប់ធ្នាប់ វគ្គ៤

រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ ជាសាធារណៈ ចំនួន២វគ្គនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការចាត់តាំងរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយមានការចូលរួមពីមន្ត្រីការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកម្លាំងនគរបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើឱ្យមានរបៀបរៀបរយ។យោងសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌ៧មករា ថ្ងៃទី២៧ ខែតុលា និងការចុះប្រតិបត្តិការនិងការចុះអនុវត្តការនៅព្រឹកថ្ងៃទី២៨ ខែតុលានិងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៦ នៅវេលាម៉ោង ១៣និង៣០នាទីរសៀល របស់ក្រុមការងារសណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ៧មករាចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារបឹងប្រលិត តាមបណ្តោយផ្លូវលេខ១៩៨ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ដោយឡែកផ្លូវលេខ១៩៨កែងផ្លូវ១៦៣ជាប់របងវត្តសំពៅមាស ក្រុមអាជីវករមួយចំនួនបានដាក់តាំង និងមួកជិះម៉ូតូ បើកកន្លែងលក់កាហ្វេ នៅជាប់ផ្លូវកែវ របងវត្ត Read more

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារបឹងប្រលិត បណ្តោយផ្លូវ១៩៨ ដើម្បីសម្រួលចរាចរណ៍សាធារណៈ

ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយចាត់លោក ណុប ផា និងលោក អ៉ី ពៅ អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារបឹងប្រលិត តាមបណ្តោយផ្លូវលេខ១៩៨ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការចាត់តាំងរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយមានការចូលរួមពីមន្ត្រីការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកម្លាំងនគរបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើឱ្យមានរបៀបរៀបរយ។ ការចុះអនុវត្តការងារនេះធ្វើឡើង បន្ទាប់ពីក្រុមការងារពិនិត្យឃើញថា អាជីវករមួយចំនួនបានដាក់តាំង Read more

សំណង់រឹង សាងសង់លើដីចំណីផ្លូវ សារធារណៈ នៅស្តុប ឃ្លាំងរំសេវ ខណ្ឌទួលគោក តើលោក អភិបាលខណ្ឌ ចាត់វិធានការយ៉ាងណាវិញ

សំណង់រឹង សាងសង់លើដីចំណីផ្លូវ សារធារណៈ នៅស្តុប ឃ្លាំងរំសេវ ខណ្ឌទួលគោក តើលោក អភិបាលខណ្ឌ ចាត់វិធានការយ៉ាងណាវិញ វគ្គ១ខណ្ឌទួលគោក :បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានធ្វើដំណើរឆ្លងកាត់និងសូមធ្វើសេចក្តីរាយការណ៍បឋមជូនចំពោះលោកជាពិសីអភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ២៣០ មានសំណង់រឹងដែលសាងសង់ជាយូរឆ្នាំមកហើយ នៅលើចំណីផ្លូវសាធារណៈរបស់រ្ដឋ ធ្វើឲ្យមានការកក់ស្ទះនិងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងគ្រប់ពេលវេលា ដោយបាំងផ្លូវក្នុងការធ្វើដំណើរឆ្លងកាត់។ដោយឡែកសំណង់រឹងមួយកន្លែងនេះតើលោកអភិបាលខណ្ឌទួលគោក រកដំណោះស្រាយយ៉ាងណាឬទុកបណ្ដោយ អាម្ចាស់តូបសាងសង់សំណង់រឹងទាំងនេះដាក់ស្លាកជួល យ៉ាងអាណាធិបតេយ្យ ។ប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា សំណង់នេះសាងសង់យូរហើយ បន្ទាប់ពីមានការស្ថាបនាសាងសង់ផ្លូវឡើងវិញសំណង់នេះក៏មិនទាន់បានរុះរើនៅឡើយនោះទេ។យោងតាមការចុះត្រួតពិនិត្យផ្ទាល់របស់ក្រុមការងារ អង្គភាពសារព័ត៌មាន ចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ដល់ម៉ោង 8:00ព្រឹកនិងពេលល្ងាចចាប់ពីម៉ោង 4:30 ល្ងាចដល់ម៉ោង 7:00 យប់មានការកក់ស្ទះយ៉ាងខ្លាំង តើលោក ជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ធ្លាប់បានចុះគ្រប់ពិនិត្យទីតាំងខាងលើនេះដែរឬទេ Read more

ល្បីៗកាន់ខ្លាំង លោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់ ៦ ពង្រាយមន្ត្រីគយជំនិតៗ និងជនសុីវិលអង្គុយចាំរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់វគ្គ១

ត្បូងឃ្មុំ ៖ ប្រភពពីអាជីវករនិងឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើនិងទំនិញ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គារ៉ាត់ ហៅសិទ្ធ អតីតមេគយចល័តតំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្ត្រី គយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្ត  ដើម្បីស្រង់ដើម មិនខ្វល់ពីការរិគន់អ្វីទាំងអស់ ។ អាជីវករក៍ដូចជាឈ្មួញតូច ធំ បានបន្តឲ្យដឹងទៀតថា លោកអេ លីត មេគយតំបន់៦ ពង្រាយមន្ត្រីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា នៅក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក Read more

ទីតាំងបើកលេងល្បែង សុីសងមាន់ជល់អនឡាញ ដែលស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ សូមមន្ត្រីមូលដ្ឋានចុះត្រួតពិត្យផងទាន!

រាជធានីភ្នំពេញ÷ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មានទីតាំងបើកលេងល្បែង សុីសងមាន់អនឡាញដែលស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ដែកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដែន សមត្ថកិច្ចប្រចាំតំបន់ សេចក្តីរាយការណ៍ ជូន លោក មេប៉ុស្តិ៍សង្កាត់ចោមចៅ ៣ មេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។ ដោយឡែក សេចក្តីរាយការណ៍បឋមជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស លោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ នឹង លោក ម៉ម វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមមេត្តាចុះត្រួតពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ។ 👉យោងគោលនយោបាយភូមិ-សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។ 👉យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិតស សុខា Read more

ទីតាំងបើកលេងល្បែងសីុសង ឡូតូ​ ដែរស្ថិតនៅភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មីសូមមន្ត្រីមូលដ្ឋានចុះត្រួតពិត្យផងទានវគ្គ១

  រាជធានីភ្នំពេញ ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៦ មានទីតាំងបើកលេងល្បែងសីុសង ឡូតូ​ ដែរស្ថិតនៅភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ​ដែកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដែន សមត្ថកិច្ចប្រចាំតំបន់  សេចក្តីរាយការណ៍បឋមជូនលោកមេប៉ុស្តិ៍​ សង្កាត់​ភ្នំពេញ​ថ្មី​ មេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។ ដោយឡែក សេចក្តីរាយការណ៍បឋមជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសលោកអភិបាលនៃគណៈអភិបាល ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ សូមមេត្តាចុះត្រួតពិនិត្យទីគាំងខាងលើដោយក្តីអនុគ្រោះ។ យោងគោលនយោបាយភូមិសង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តើមន្ត្រីប្រចាំតំបន់ ចាត់វិធានការ ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ឬមួយទុកបណ្តោយ ឲ្យរីកដូចផ្សិតបន្តទៀត ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរសព្ទលេខ:០៧១៩០២២២២៧ /០៩៦៩០៦១៧៤៥សូមអរគុណ។

រោងចក្រផលិតបារីខុសច្បាប់នៅស្រុកគងពិសីលួចលាក់ផលិត នៅជាប់រោងចក្រផលិតស្បែងជើងអង្គភាពសារព័ត៌មានយើងបានទទួលដំណឹងថា ខាងនាយកដ្ឋានចុះត្រួតពិនិត្យនៅតែរក្សាភាពស្ងៀមស្ងាត់វគ្គ២

ខេត្តកំពង់ស្ពឺ រោងចក្រផលិតបារីខុសច្បាប់គ្មានស្លាកយីហោ មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅតែរក្សាភាពស្ងៀមស្ងាត់ មិនតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានច្បាស់ការមួយថា ខាងលោកមន្ត្រីនាយកដ្ឋានចុះត្រួតពិនិត្យ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៦ វេលាម៉ោង៨និង៥០នាទីព្រឹកដឹកនាំដោយឯកឧត្តមព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ឯកម្នាក់ ពីនាយកដ្ឋាននិង លោក ប៊ុត ច័ន្ទតារា ស្នងការរងនគរ បានខេត្តកំពង់ស្ពឺ ទទួលផែនសេដ្ឋកិច្ចបានចូលរួមប្រតិបត្តិការចុះត្រួតពិនិត្យផងដែរក្រោយពីអង្គភាពសារព័ត៌មានបានផ្សព្វផ្សាយ ក្នុងការជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន តែមកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ មិនមិនទាន់ឃើញឯកសារ ណាមួយដែលបានបញ្ជាក់ច្បាស់លាស់ជាសាធារណ:នៅឡើយ ។យោងសេចក្តីរបាយការណ៍បឋម ជូនលោកហន ពិសិដ្ឋ អភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពសារព័ត៌មាន បានចុះត្រួតពិនិត្យ ទៅដល់កន្លែងរោងចក្រផលិតបារីខុសច្បាប់ គ្មានស្លាកយីហោ បង្កប់នៅជាប់ ងចក្រផលិតស្បែកជើង Read more