បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីអង្គភាពសារព័ត៌មាន ឯកឧត្តមគណៈមេបញ្ជាការឯកភាពខេត្តបានមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទាំងយប់ នៅចំណុចស្ពានកំពង់ទួល


ខេត្តកណ្ដាល:ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ហេង សុធារិទ្ធនាយខណ្ឌជលផលខេត្តកណ្ដាលដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើសជលផលទាំងយប់នៅថ្ងៃ ៩ ខែវិច្ឆិកាឆ្នាំ ២០២៦។

នៅក្នុងនោះការចូលរួមមាន:លោក ហេង សុភារិទ្ធិ លោក រៀម ធុល លោក ទូច ភារម្យ លោក វឿន រង្សី លោក ស្រ៊ិ សុខឡាយ លោក ផាក សុផា  លោក ទេព ទូច លោក កាន់ ហុង និងការចូលរួមពីម្ចាស់ដាក់ដាវចាប់យកត្រីនៅចំណុចស្ពានកំពុងទួល.ស្ថិតនៅភូមិកំពង់ទួល.ឃុំអន្លង់រមៀត.ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល.លទ្ធផលម្ចាស់ដាក់ដៃព្រមស្ម័គ្រចិត្តចុះរុះរើដោយខ្លួនឯង ដៃត្រីមានប្រវែង ១៥ម៉ែត្រមាត់ ៣ ម៉ែត្រនិងធ្វើកិច្ចសន្យាជូនទៅកំពូលដែលជាម្ចាស់ដាក់ដៃចាប់យកត្រីនិងបញ្ឈប់បទល្មើសដែលច្បាប់ហាមឃាត់។

លោកហេងសុភារិទ្ធិនាយខណ្ឌជលផលខេត្តកណ្ដាលបានបញ្ជាក់និងសង្កត់ធ្ងន់ថាមិនអនុញ្ញាតឲ្យប្រធាននេសាទ​ បងប្អូនប្រជាពលរដ្ឋឡូនេសាទ ដែលប្រើប្រាស់ឧបករណ៍ល្មើសអំពីច្បាប់ ដែលនាំអោយបំផ្លិចបំផ្លាញធនធានមច្ឆាជាតិបន្តទៅទៀតនោះទេ  មិនតែប៉ុណ្ណោះ លោកទទួចឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ចំពោះឧបករណ៍នរសាទល្មើសនិងច្បាប់  ។
អង្គភាពអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅប្រចាំតំបន់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកណ្ដាល ដែលបានចុះរដ្ឋបាលទប់ស្កាត់ក្នុងករណីបទល្មើសនេសាទ ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។