October 10, 2025

សេដ្ឋកិច្ច

ភ្នំពេញ ៖សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មានសន្ទុះស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារ​ឡើង​វិញ​ពេញលេញ ដោយ​សារមាន​​ការ​ជំរុញ​​ពី​ផ្នែកនាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវា​កម្ម និង​កសិកម្ម។​ធនាគារពិភពលោក​​និយាយ​ដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពអំពី​សេដ្ឋកិច្ច​​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ។ របាយការណ៍នេះបង្ហាញថា ​ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២កន្លងទៅមាន​សភាពរឹងមាំ ដោយក្នុងនោះ​​​សម្រេច​បានកំណើនក្នុង​កម្រិត​​ ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុង​ផ្នែកសេវាកម្ម ជា​ពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម, ការ​ធ្វើ​ដំណើរ, និង​បដិសណ្ឋារកិច្ច បាន​នាំកម្ពុជា​ត្រឡប់ទៅរក​កម្រិតកំណើន​ដែលធ្លាប់​​មាន​កាល​ពីមុនពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការ​កើន​ឡើង​ខ្លាំង​ស្រ​បពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួ​តកីឡា​ស៊ីហ្គេម...