រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើមីទ្ទិញខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៦
បន្ទាយមានជ័យ៖ រដ្ឋបាលខេឲត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ យ៉ាងអធឹកអធមនៅសាលាខេត្ត។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ជាច្រើននាក់។ ពិធីនេះធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងរំលឹកដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យបរិបូរណ៍ពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ។ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងយុទ្ធនាការទាមទារសេរីភាពជូនជាតិមាតុភូមិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា មេរៀនប្រវត្តិសាស្ត្រនៃការតស៊ូ និងការឆ្លងកាត់របបខ្មៅងងឹតពីអតីតកាល បានបណ្ដុះស្មារតីស្នេហាជាតិ Read more










