ខេត្តកណ្តាល:សេចក្តីរាយការណ៍បឋម កំពង់ចម្លងកោះថ្មីស្ពានលេខ៣២ ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ត្រូវបានលិចលង់ទៅក្នុងទឹកនៅព្រឹកថ្ងៃទី៣០តុលាឆ្នាំ២០២៦វេលាម៉ោង ជាង៨ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីសុខសុវត្តិភាព រាល់ការធ្វើដំណើរឆ្លងកាត់។យោងប្រភព ពីប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មាន ស៊ីអេចអ យើងថា នេះមិនមែនជាលើកទី១នោះទេ កំពង់ចម្លងកោះថ្មីស្ពានលេខ៣២ ម្ចាស់ទូកដរ គាត់មានទូកដរចំនួន២សម្រាប់ចម្លង ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ទូកដរទាំង២មានសភាពចាស់ទ្រុតទ្រោមខ្លាំង កាលពីមុនភ្ជុំបិណ្យ បានលិចម្តងហើយ ដោយឡែក នៅថ្ងៃនេះ ត្រូវលិចមួយទៀត សរុបទូកដរទាំងពីរ គឺលិចទាំង២។យោងខ្លឹមសារនិងវីដេអូ ដែលអង្គភាពសារព័ត៌មានស៊ីអេចអទទួលបាន អង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ កិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ បច្ចេកទេសទូកដរជៀសវាងការបង្កហេតុ សុខសុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។ អង្គភាពសារព័ត៌មានស៊ីអេចអ មិនអាចសុំការបំភ្លឺពីសំណាក់ លោកស្រី ឆាន់ កុសលម្ចាស់ទូកដរ ដែលមានអាសយដ្ឋាននៅភូមិកោះខែលឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល បាននោះទេដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង ។អង្គភាពសារព័ត៌មានស៊ីអេចអស្នើសុំ ក្រសួង សាធារណការនិងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែព្រមទាំងមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យសញ្ញាបត្របើកបរនាវា និងបច្ចេកទេសព្រមទាំងសម្ភារៈដើម្បីធានាឲ្យបានសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំពុងចម្លងកោះថ្មីស្ពានលេខ ៣២ ស្រុកស្អាងខេត្តកណ្ដាល ថាតើការធ្វើការចម្លង ប្រជាពលរដ្ឋ ប្រកបដោយសុខ សុវត្តិភាពតាមស្តង់ដា នៃកិច្ចព្រមព្រៀម ក្នុងការដែល ក្រសួង និងប្រធានមន្ទីរ ប្រគល់អាជ្ញាប័ណ្ណដែលឬទេ ។អង្គភាពសារព័ត៌មានស៊ីអេចអយើងសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចុះអធិការកិច្ចដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអ៊ើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ 0719022227/0969061745 សូមអរគុណ។




