បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីអង្គភាពសារព័ត៌មាន ឯកឧត្តមគណៈមេបញ្ជាការឯកភាពខេត្តបានមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទាំងយប់ នៅចំណុចស្ពានកំពង់ទួល

ខេត្តកណ្ដាល:ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ហេង សុធារិទ្ធនាយខណ្ឌជលផលខេត្តកណ្ដាលដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើសជលផលទាំងយប់នៅថ្ងៃ ៩ ខែវិច្ឆិកាឆ្នាំ ២០២៦។ នៅក្នុងនោះការចូលរួមមាន:លោក ហេង សុភារិទ្ធិ លោក រៀម ធុល លោក ទូច ភារម្យ លោក វឿន រង្សី លោក ស្រ៊ិ សុខឡាយ លោក ផាក សុផា  លោក ទេព ទូច លោក កាន់ ហុង និងការចូលរួមពីម្ចាស់ដាក់ដាវចាប់យកត្រីនៅចំណុចស្ពានកំពុងទួល.ស្ថិតនៅភូមិកំពង់ទួល.ឃុំអន្លង់រមៀត.ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល.លទ្ធផលម្ចាស់ដាក់ដៃព្រមស្ម័គ្រចិត្តចុះរុះរើដោយខ្លួនឯង ដៃត្រីមានប្រវែង ១៥ម៉ែត្រមាត់ ៣ ម៉ែត្រនិងធ្វើកិច្ចសន្យាជូនទៅកំពូលដែលជាម្ចាស់ដាក់ដៃចាប់យកត្រីនិងបញ្ឈប់បទល្មើសដែលច្បាប់ហាមឃាត់។ លោកហេងសុភារិទ្ធិនាយខណ្ឌជលផលខេត្តកណ្ដាលបានបញ្ជាក់និងសង្កត់ធ្ងន់ថាមិនអនុញ្ញាតឲ្យប្រធាននេសាទ​ Read more

ទីតាំងផ្ញើម៉ូតូមួយកន្លែង ត្រូវគេរាយការណ៍ថាបានរំលោភយកចំណីផ្លូវសាធារណៈ កឹបសំបុត្រប្រមូលលុយធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ស្ថិតក្នុងខណ្ឌ៧មករា

​រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្តែងការអាក់អន់ស្រពន់ចិត្ត និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលទីតាំងអាជីវកម្មផ្ញើម៉ូតូមួយកន្លែង ដែលបានយករៀបចំលើចំណីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ និងកឹបសំបុត្រប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។ ​ទីតាំងដែលរងការរិះគន់នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៩ កែងផ្លូវលេខ១៦៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ​មហាជន និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌ៧មករា និងផ្នែកពាក់ព័ន្ធ នឹងចុះពិនិត្យ ព្រមទាំងមានវិធានការសម្របសម្រួល រៀបចំសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីកុំឱ្យមានការរំលោភលើទ្រព្យសម្បត្តិសាធារណៈ និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យបាត់បង់សោភ័ណភាពសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈផងដែរ។ អង្គភាពបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏នឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរស្របតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

សមត្ថកិច្ចខណ្ឌដង្កោចុះទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្រោយទទួលបានកិច្ចសហការពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន

​(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ជាបន្ទាន់ ក្រោយទទួលបានព័ត៌មានពីអ្នកសារព័ត៌មានដែលបានបញ្ជូនចូលក្នុងគ្រុបតេឡេក្រាមសង្កាត់ដង្កោ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍អំពីទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង។ ​ទីតាំងដែលរងការសង្ស័យ និងបានចុះត្រួតពិនិត្យនោះ គឺស្ថិតនៅភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ហៅបឹងតាម៉ាត)។ យ៉ាងណាមិញ នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផ្ទាល់ ម្ចាស់ទីតាំង ក៏ដូចជាអ្នកកាន់ម៉ាស៊ីនឆ្នោតឡូតូ បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់មុនពេលកម្លាំងសមត្ថកិច្ចទៅដល់។ ​ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង និងសម្ភារៈមួយចំនួននៅនឹងកន្លែងកើតហេតុ រួមមាន៖ ១. ​កៅអីជ័រចំនួន ០៥ ២. ​កៅអីដែក ០១ ៣. ​តុដែក ០១ ៤. ​កុំព្យូទ័រសម្រាប់បញ្ជាឆ្នោតឡូតូចំនួន ០១គ្រឿង។ ​បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ Read more

នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោងនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលខ្មែរ ដោយគ្មានការត្រួតពិនិត្យ ទាំងយប់ទាំងថ្ងៃ!

ខេត្តព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋនៅជិតព្រំដែន និងអង្គភាពសារព័ត៌មាន ក្នុងស្រុក កំពុងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ ច្រកស្វាយអាង៉ោ ស្ថិតក្នុងភូមិសាស្ត្រភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាមទាំងអស់។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ពេលមានការដឹកជញ្ជូនទំនិញឆ្លងដែនទាំងនោះ គឺធ្វើឡើងយ៉ាងរលូនខុសប្រក្រតី ដោយគ្មានវត្តមានមន្ត្រីជំនាញណាចុះពិនិត្យប្រភព និងប្រភេទមុខទំនិញនោះទេ ដែលធ្វើឱ្យមហាជនตั้งសំណួរថា៖ តើនេះជាការបែងចែកផលចំណេញចូលហោប៉ៅបុគ្គល ឬជាការឃុបឃិតគ្នាបើកដៃឱ្យឈ្មួញគេចពន្ធរដ្ឋ? ក្រុមការងារសារព័ត៌មានយេីងបានព្យាយាមទាក់ទងសុំការពន្យល់ពី លោកផល មេប៉ុស្តិ៍ច្រករបៀងនេះដែរ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ដោយទូរស័ព្ទខលចូលគ្មានអ្នកលើក ប្រហែលលោកជាប់រវល់ និងសង្ឃឹមថា លោកនិងទំនាក់ទំនងអង្កភាពសារព័ត៌មានយើងក្នុងការស្រាយបំភ្លឺ ។ អង្គភាពសារព័ត៌មានយើង សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម  សួន សុម៉ាលីន  អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើមីទ្ទិញខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៦

បន្ទាយមានជ័យ៖ រដ្ឋបាលខេឲត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានរៀបចំពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ យ៉ាងអធឹកអធមនៅសាលាខេត្ត។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ជាច្រើននាក់។ ពិធីនេះធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងរំលឹកដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យបរិបូរណ៍ពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ។ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងយុទ្ធនាការទាមទារសេរីភាពជូនជាតិមាតុភូមិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា មេរៀនប្រវត្តិសាស្ត្រនៃការតស៊ូ និងការឆ្លងកាត់របបខ្មៅងងឹតពីអតីតកាល បានបណ្ដុះស្មារតីស្នេហាជាតិ Read more

តើទំនិញដែល ធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សុទ្ធសឹងតែជាទំនិញបង់ពន្ធគ្រប់ ឬត្រូវមានទំនិញចំនួនគេចពន្ធ តាមមាត់ច្រក

ខេត្តព្រះសីហនុ :តើទំនិញដែល ធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សុទ្ធសឹងតែជាទំនិញបង់ពន្ធគ្រប់ ឬត្រូវមានទំនិញចំនួនគេចពន្ធ តាមមាត់ច្រក ទំនប់រលក  ដែលលោក ផល សុផេន ប្រធានការិយាល័យគយ ប្រចាំតំបន់   កំពុងតែស្រូបយក ខ្យល់បរិសុទ្ធ  ត្រូវប៉ាន់ ទំនិញបង់ពន្ធមិនគ្រប់ មួយចំនួន ធ្វើឱ្យរដ្ឋខាតប្រាក់ចំណូលពន្ធ ចូនរដ្ឋជាច្រើន យ៉ាងច្រើនសន្ធឹកសន្ធាប់ បទល្មើសសេដ្ឋកិច្ចកើតមានឡើងស្ទើរពេញបន្ទុក បានចរាចរឆ្លងកាត់តាមច្រកការិយាល័យគយ និងរដ្ឋាករទំនប់រលកខេត្តព្រះសីហនុ ជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ផល សុផេន  ប្រធានការិយាល័យគយទំនប់រលក តើលោក ផល សុផេន កំពុងមើលរំលង ទំនិញគេច ពន្ធមានលក្ខណៈទ្រង់ទ្រាយធំបំផុត៣ ឃ្លាំង ផលិតផលទាំងនោះវាទំនងជារបស់ចិនមានដូចជា គ្រឿងសំណង់គ្រឿងឧបភោគបរិភោគ Read more

សេចក្តីរាយការណ៍បឋមឃ្លាំងស្តុកឈើ គ្មានស្លាកយីហោ នៅខណ្ឌចំការមន សូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ វគ្គ១

ផ្សាយចេញនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៦ រាជធានី ភ្នំពេញ: អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងស្តុកឈើ មួយកន្លែងស្ថិតនៅ ផ្លូវ១២៣  ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ។ មានករណីប្រទះឃើញ រថយន្តកង់១០ដឹកឈើមួយគ្រឿង ដែលកំពុងប្រើគ្រឿងស្ទូច ឈើចូលឃ្លាំង នៅវេលាម៉ោង ២៣និង៥នាទីយប់។ ក្រុមការងារអង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន សូមមេត្តាចាត់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។ឃ្លាំងស្តុកឈើមួយកន្លែង ដែលកំពុងបញ្ចេញសកម្មភាព ស្ទូចឈើចូលស្តុក នៅចំកណ្តាលទីក្រុង ដោយពុំទាន់ដឹងថា បានបង់ពន្ធឬមួយយ៉ាងណានោះទេ រថយន្តកង់១០ដឹកនៅពេលយប់ ដែលក្រុមការងារអង្គភាពសារព័ត៌មានយើងបានជួបប្រទះនេះ តើក្រសួង Read more

លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់តែមិនបានដូចការគ្រងទុក វគ្គ១

រាជធានីភ្នំពេញ: នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៦ ពីម្សិលមិញ មានករណី លោកស្រីម្នាក់ ឈ្មោះ ចាន់លីនដាដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់តែមិនបានដូចការគ្រងទុក ដល់ថ្ងៃកំណត់ បែរជាអស់សង្ឃឹម បានពឹងពាក់អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាព ធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីឲ្យភាគីម្ខាងទៀតមករកដំណោះស្រាយដើម្បីរក្សាសន្តិភាពក្នុងនាមជាមិត្ត។ បើយោងតាមការរៀបរាប់របស់លោកស្រី ចាន់ លីនដាមានអាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានថា លុយសរុបមានចំនួន៥៨០៦៨ដុល្លារអាមេរិក តែដោយសាររក្សាមិនភាពលោកស្រី ពេញ ឆវី បានសម្របសម្រួល ជាមួយលោកស្រីចាន់ លីនដាដែលជាម្ចាស់បំណុល និងមានការយល់យោគ គិតត្រឹមតែ៣៥០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ដោយលោកស្រី ពេញ ឆវី បានសុំពេលក្នុងការទូទាត់ នៅថ្ងៃទី ០១ខែវិច្ឆិកាឆ្នាំ២០២៦នេះ ។ បើយោងតាមសម្តី Read more

ឯកឧត្តម ទឹម សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទឹម សាវឿន ទីប្រឹក្សា សម្ដេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមការងារទាំង ១៤ខណ្ឌ ព្រមទាំងផ្នែកផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមយ៉ាងកុះករ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់លើលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗដែលក្រុមការងារសម្រេចបាននាពេលកន្លងមក ព្រមទាំងបើកឱកាសឱ្យតំណាងក្រុមការងារតាមបណ្តាខណ្ឌនីមួយៗ និងផ្នែកព័ត៌មាន បានរាយការណ៍អំពីវឌ្ឍនភាព បញ្ហាប្រឈម និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីរួមគ្នារកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ ក្នុងឱកាសនោះ ឯកឧត្តម ទឹម សាវឿន បានថ្លែងនូវការកោតសរសើរ Read more

អាជីវករយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ ១៨៤មកធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ រីឯបងមន្ត្រីមានកាតព្វកិច្ចអ្វី ប្រើអាកប្បកិរិយាមិនសមរម្យមកលើអង្គភាពអ្នកសារព័ត៌មាន នៅខណ្ឌដូនពេញ វគ្គ១

រាជធានីភ្នំពេញ: ថ្ងៃសៅរ៍ទី៣១ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩និង៣២នាទី យប់អង្គភាពសារេព័ត៌មានបានថតទីតាំងផ្ញើម៉ូតូមួយកន្លែងនៅសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ  ក្នុងករណីក្រុមអាជីវករ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវលេខ ១៨៤ វិថី សម្តេចព្រះធម្មលិខិតអ៊ុត កែងផ្លូវលេខ១៩ វិថី ព្រះអង្គយុគន្ធរ យកមកធ្វើអាជីវកម្ម យ៉ាងអាណាធិបតេយ្យ យ៉ាងគឃ្លើន ចំណែកមន្ត្រីម្នាក់ប្រើអាកប្បកិរិយាមិនសមរម្យមកលើអង្គភាពអ្នកសារព័ត៌មានយើង ដែលកំពុងអង្គុយនៅលើម៉ូតូ ទាញទូរស័ព្ទពីដៃអ្នកសារព័ត៌មាន ទៅវិញ។ ក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ បញ្ចេញអាកប្បកិរិយាដូចក្មេងទំនើង ខ្វះការអប់រំ មានតួនាទី ជាមន្ត្រី បំរើប្រជាពលរដ្ឋដើម្បីរក្សាសុខ សុវត្តិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចតាមជំនាញ រៀងៗខ្លួន តែមិនគួរណាបងមន្ត្រីម្នាក់ ដោយមិនដឹងថា មានគំនិតអ្វី  លោកសួន ចំរើន ចាងហ្វាង Read more