រោងចក្រផលិតបារីលាក់ខ្លួននៅក្បែររោងចក្រផលិតស្បែកជើងនៅស្រុកគងពិសីសូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ

រោងចក្រផលិតបារីខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតនិងចែកចាយ ធ្វើអោយមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្លិនជះចេញពីរោងចក្រផលិត ។ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរបាយការណ៍បឋម ជូនលោកអភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពសារព័ត៌មាន បានចុះត្រួតពិនិត្យ ទៅដល់កន្លែងរោងចក្រផលិតបារីខុសច្បាប់ គ្មានស្លាកយីហោ បង្កប់នៅជាប់រោងចក្រផលិតស្បែកជើង ដែលមានទីតាំង បានបញ្ជាក់ខាងលើ បានប្រទះឃើញ កាក់សំណុល នៃការផលិតបារី និងតាមការបញ្ជាក់ របស់កម្មករដែលបំរើការងារនៅរោងចក្រផលិតស្បែកជើង ។ រោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ មួយកន្លែងនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ ក្នុងការបង្កើនបទល្មើស តើស្ថាប័នណាខ្លះ ក្រសួងណាខ្លះ ដែលមានមន្ត្រីជំនាញ គ្រប់គ្រងចង្វាក់នៃការផលិត Read more