រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ ជាសាធារណៈ ចំនួន២វគ្គនៅ
ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការចាត់តាំងរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយមានការចូលរួមពីមន្ត្រីការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកម្លាំងនគរបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើឱ្យមានរបៀបរៀបរយ។
យោងសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌ៧មករា ថ្ងៃទី២៧ ខែតុលា និងការចុះប្រតិបត្តិការនិងការចុះអនុវត្តការនៅព្រឹកថ្ងៃទី២៨ ខែតុលានិងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៦ នៅវេលាម៉ោង ១៣និង៣០នាទីរសៀល របស់ក្រុមការងារសណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ៧មករាចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារបឹងប្រលិត តាមបណ្តោយផ្លូវលេខ១៩៨ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដោយឡែកផ្លូវលេខ១៩៨កែងផ្លូវ១៦៣ជាប់របងវត្តសំពៅមាស ក្រុមអាជីវករមួយចំនួនបានដាក់តាំង និងមួកជិះម៉ូតូ បើកកន្លែងលក់កាហ្វេ នៅជាប់ផ្លូវកែវ របងវត្ត លក់ដូររំលោភលើចំណីផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ ដែលបង្កផលប៉ះពាល់ដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់នៅតែលក់ដដែល ។
យោងរូបភាពអង្គភាពសារព័ត៌មានយើង ចុះត្រួតពិនិត្យបន្ថែមនៅវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៦ បានឃើញក្រុមសណ្តាប់ធ្នាប់របស់មន្ត្រីមូលដ្ឋាន បានចុះអនុវត្តតាមការណែនាំរបស់
រដ្ឋបាលខណ្ឌ៧មករា និងប្រមូលរបោះរបរមួយចំនួនរបស់ក្រុមអាជីវករដែលមិនបានស្តាប់សេចក្តីណែនាំ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង សូមសរសើដោយស្មោះ ចំពោះការអនុវត្តច្បាប់របស់លោកមន្ត្រីមួយចំនួនតូច យោងតាមសកម្មភាពជាក់ស្តែង សូមប្រជាពលរដ្ឋ ជួយឲ្យពិន្ទុចំពោះការអនុវត្តច្បាប់បែបស្តង់ដា២ ប្រមូលបានត្រឹមសម្ភារះអេតចាយ ក្នុងការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ តូបលក់កាហ្វេ នៅជាប់របងវត្ត និងមួកជិះម៉ូតូរាប់រយ ត្រូវបានមើលរំលង ដោយមិនបានអនុវត្ត តាមអ្វីដែលរដ្ឋបាលខណ្ឌ៧មករា បានប្រកាសឡើយ ។
យោងខ្លឹមសារក្នុងប្រតិបត្តិការ ក្រុមការងារចុះថ្ងៃទី២៨ ខែតុលាត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំង ដើម្បីចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ឱ្យបានសមស្រប សំដៅធានាឱ្យផ្លូវសាធារណៈមានភាពទូលាយ និងអាចប្រើប្រាស់សម្រាប់ការធ្វើដំណើរបានដោយរលូន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលអាចកើតមានដោយសារការដាក់តាំងលក់ទំនិញគ្មានសណ្តាប់ធ្នាប់ ដូចជា ការដាក់ឆ័ត្រ សំយ៉ាប គ្រែលក់ដូរ និងសម្ភារៈផ្សេងៗដែលអាចរំខានដល់ការធ្វើដំណើររបស់សាធារណជន។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ និងជាគណ:មេបញ្ជាការគ្រប់គ្រងសម្បត្តិរដ្ឋ គួរតែចាត់វិធានការណាមួយចំពោះលោកមន្ត្រីដែលកំពុងសម្តែងមិនអនុវត្តច្បាប់ និងក្រុមអាជីវករ បើកតូបលក់កាហ្វេ នៅជាប់របងវត្ត និងមួកជិះម៉ូតូ យ៉ាងអាណាធិបតេយ្យ ទាំងនោះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ



