នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោងនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលខ្មែរ ដោយគ្មានការត្រួតពិនិត្យ ទាំងយប់ទាំងថ្ងៃ!

ខេត្តព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋនៅជិតព្រំដែន និងអង្គភាពសារព័ត៌មាន ក្នុងស្រុក កំពុងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ ច្រកស្វាយអាង៉ោ ស្ថិតក្នុងភូមិសាស្ត្រភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាមទាំងអស់។

បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ពេលមានការដឹកជញ្ជូនទំនិញឆ្លងដែនទាំងនោះ គឺធ្វើឡើងយ៉ាងរលូនខុសប្រក្រតី ដោយគ្មានវត្តមានមន្ត្រីជំនាញណាចុះពិនិត្យប្រភព និងប្រភេទមុខទំនិញនោះទេ ដែលធ្វើឱ្យមហាជនตั้งសំណួរថា៖ តើនេះជាការបែងចែកផលចំណេញចូលហោប៉ៅបុគ្គល ឬជាការឃុបឃិតគ្នាបើកដៃឱ្យឈ្មួញគេចពន្ធរដ្ឋ?

ក្រុមការងារសារព័ត៌មានយេីងបានព្យាយាមទាក់ទងសុំការពន្យល់ពី លោកផល មេប៉ុស្តិ៍ច្រករបៀងនេះដែរ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ដោយទូរស័ព្ទខលចូលគ្មានអ្នកលើក ប្រហែលលោកជាប់រវល់ និងសង្ឃឹមថា លោកនិងទំនាក់ទំនងអង្កភាពសារព័ត៌មានយើងក្នុងការស្រាយបំភ្លឺ ។

អង្គភាពសារព័ត៌មានយើង សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម  សួន សុម៉ាលីន  អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាត់កម្លាំងជំនាញបើកការស៊ើបអង្កេត  ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។