រោងចក្រផលិតបារីខុសច្បាប់នៅស្រុកគងពិសីលួចលាក់ផលិត នៅជាប់រោងចក្រផលិតស្បែងជើងអង្គភាពសារព័ត៌មានយើងបានទទួលដំណឹងថា ខាងនាយកដ្ឋានចុះត្រួតពិនិត្យនៅតែរក្សាភាពស្ងៀមស្ងាត់វគ្គ២


ខេត្តកំពង់ស្ពឺ រោងចក្រផលិតបារីខុសច្បាប់គ្មានស្លាកយីហោ មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅតែរក្សាភាពស្ងៀមស្ងាត់ មិនតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានច្បាស់ការមួយថា ខាងលោកមន្ត្រីនាយកដ្ឋានចុះត្រួតពិនិត្យ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៦ វេលាម៉ោង៨និង៥០នាទីព្រឹកដឹកនាំ
ដោយឯកឧត្តមព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ឯកម្នាក់ ពីនាយកដ្ឋាននិង លោក ប៊ុត ច័ន្ទតារា ស្នងការរងនគរ បានខេត្តកំពង់ស្ពឺ ទទួលផែនសេដ្ឋកិច្ចបានចូលរួមប្រតិបត្តិការចុះត្រួតពិនិត្យផងដែរក្រោយពីអង្គភាពសារព័ត៌មានបានផ្សព្វផ្សាយ ក្នុងការជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន តែមកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ មិនមិនទាន់ឃើញឯកសារ ណាមួយដែលបានបញ្ជាក់ច្បាស់លាស់ជាសាធារណ:នៅឡើយ ។
យោងសេចក្តីរបាយការណ៍បឋម ជូនលោកហន ពិសិដ្ឋ អភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពសារព័ត៌មាន បានចុះត្រួតពិនិត្យ ទៅដល់កន្លែងរោងចក្រផលិតបារីខុសច្បាប់ គ្មានស្លាកយីហោ បង្កប់នៅជាប់ ងចក្រផលិតស្បែកជើង ដែលមានទីតាំង បានបញ្ជាក់ខាងលើ បានប្រទះឃើញ កាក់សំណុល នៃការផលិតបារី និងតាមការបញ្ជាក់ របស់កម្មករដែលបំរើការងារនៅរោងចក្រផលិតស្បែកជើង ។
រោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ មួយកន្លែងនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ ក្នុងការបង្កើនបទល្មើស តើស្ថាប័នណាខ្លះ ក្រសួងណាខ្លះ ដែលមានមន្ត្រីជំនាញ គ្រប់គ្រងចង្វាក់នៃការផលិត ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) មន្ត្រីនគរបាល
ប្រឆាំងបទល្មើសសេដ្ឋកិច្ចព្រមទាំងក្រសួងសុខាភិបាលសូមមេត្តាចុះត្រួតពិនិត្យ ក្នុងករណីរោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ ធ្វើអោយមានការ បាត់បង់ថវិកាប្រាក់ចំណូលជូនរដ្ឋនៃការបង់ពន្ធ និងលុបបំបាត់ផលិតផលក្លែងក្លាយ ដែលកំពុងជះឥទ្ធិពលមកលើប្រជាពលរដ្ឋ ។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននោះទេ ដោយសារមិនមានលេខទូរស័ព្ទ ទំនាក់ទំនង ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទ សោភ័ណអភិបាលនៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ ក្នុងនាមគណ:មេបញ្ជាការឯកភាពខេត្ត សូមឯកឧត្តម មេត្តាចុះអធិការកិច្ចចំពោះទីតាំងផលិតបារីគ្មានស្លាកយីហោ ដែលកំពុងប្រព្រឹត្តបទល្មើស ស្ថិតនៅក្នុងភូមិពងទឹក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូចមធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគខ្មៅ