កម្ពុជា ប្រារព្ធខួប ២០ឆ្នាំនៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។ មានប្រសាសន៍ក្នុងពិធីដ៏អធឹកអធមនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និង Read more

រោងចក្រផលិតបារីលាក់ខ្លួននៅក្បែររោងចក្រផលិតស្បែកជើងនៅស្រុកគងពិសីសូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ

រោងចក្រផលិតបារីខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតនិងចែកចាយ ធ្វើអោយមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្លិនជះចេញពីរោងចក្រផលិត ។ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរបាយការណ៍បឋម ជូនលោកអភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពសារព័ត៌មាន បានចុះត្រួតពិនិត្យ ទៅដល់កន្លែងរោងចក្រផលិតបារីខុសច្បាប់ គ្មានស្លាកយីហោ បង្កប់នៅជាប់រោងចក្រផលិតស្បែកជើង ដែលមានទីតាំង បានបញ្ជាក់ខាងលើ បានប្រទះឃើញ កាក់សំណុល នៃការផលិតបារី និងតាមការបញ្ជាក់ របស់កម្មករដែលបំរើការងារនៅរោងចក្រផលិតស្បែកជើង ។ រោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ មួយកន្លែងនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ ក្នុងការបង្កើនបទល្មើស តើស្ថាប័នណាខ្លះ ក្រសួងណាខ្លះ ដែលមានមន្ត្រីជំនាញ គ្រប់គ្រងចង្វាក់នៃការផលិត Read more

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមគម្រោងសង្គ្រោះបន្ទាន់ ដំណាក់កាលទី២ លើ ២៩ ទីតាំង ដើម្បីការពាររចនា សម្ព័ន្ធប្រាសាទ

អាជ្ញាធរជាតិព្រះវិហារ តាមរយៈអ្នកជំនាញនៃ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានបើកការដ្ឋាន អនុវត្ត «គម្រោងអន្តរាគមន៍​ទល់ទ្រ​សង្គ្រោះ​បន្ទាន់ ប្រាសាទព្រះវិហារ ដំណាក់កាលទី២» ជាផ្លូវការលើ ទីតាំងសរុបចំនួន ២៩ កន្លែង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាត​រចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹង​ឈាន​ដល់ការជួសជុលនាពេលអនាគត។ អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា នេះថា ការអនុវត្តគម្រោងដំណាក់កាលទី២ នឹងធ្វើលើ ទីតាំងចំបងៗទាំង ២៩ នោះ រួមមាន៖គោបុរៈទី១៖ ចំនួន ១០ ទីតាំង,គោបុរៈទី២៖ ចំនួន ៨ ទីតាំង,ស្ពានហាល ចន្លោះគោបុរៈទី២ និងទី៣៖ ចំនួន Read more

អេស្ប៉ាញ ឈ្នះអាហ្សង់ទីន ១-០ លើកពាន FIFA World Cup ២០២៦ ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ១-០ បន្ទាប់ពីការប្រកួតឈានដល់ម៉ោងបន្ថែម (Extra Time) នាវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន New York New Jersey Stadium សហរដ្ឋអាមេរិក។ ការប្រកួតក្នុងរយៈពេល ៩០នាទី បានបញ្ចប់ដោយលទ្ធផលស្មើ ០-០ ខណៈអេស្ប៉ាញគ្រប់គ្រងការប្រកួត និងបង្កើតឱកាសវាយសម្រុកជាច្រើន។ ចំណែកអាហ្សង់ទីន ត្រូវលេងសល់តែ ១០នាក់ បន្ទាប់ពីខ្សែបម្រើ Enzo Fernández ទទួលបានកាតលឿងទី២ ក្លាយជាកាតក្រហមនៅចុងម៉ោងធម្មតា។ ឈានចូលម៉ោងបន្ថែម វីរបុរសរបស់អេស្ប៉ាញ Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង Read more

របាយការណ៍ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាក្នុងដំណើរស្វាហាប់ឆ្ពោះទៅងើបឡើងវិញពេញទំហឹង

សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មានសន្ទុះស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារ​ឡើង​វិញ​ពេញលេញ ដោយ​សារមាន​​ការ​ជំរុញ​​ពី​ផ្នែកនាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវា​កម្ម និង​កសិកម្ម។​ធនាគារពិភពលោក​​និយាយ​ដូច្នេះ ​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពអំពី​សេដ្ឋកិច្ច​​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ។ របាយការណ៍នេះបង្ហាញថា ​ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២កន្លងទៅមាន​សភាពរឹងមាំ ដោយក្នុងនោះ​​​សម្រេច​បានកំណើនក្នុង​កម្រិត​​ ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុង​ផ្នែកសេវាកម្ម ជា​ពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម, ការ​ធ្វើ​ដំណើរ, និង​បដិសណ្ឋារកិច្ច បាន​នាំកម្ពុជា​ត្រឡប់ទៅរក​កម្រិតកំណើន​ដែលធ្លាប់​​មាន​កាល​ពីមុនពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការ​កើន​ឡើង​ខ្លាំង​ស្រ​បពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួ​តកីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម​នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​នេះ​​បាន​មកក៏​ដោយ​សារ​ថ្លៃ​ទំនិញ​ក្នុង​ស្រុកមាន​ស​ភាព​ធូរ​ស្រាល​បន្តិចវិញ ទន្ទឹម​គ្នា​នឹង​ការ​រក្សា​បាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ​ នៅ​ទូទាំងពិភពលោក​ ផង​ដែរ។ ​វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​រីកវិសាលភាពរបស់ខ្លួន ដោយមាន​ច្រក​ចូល​ទៅ​កាន់​ទីផ្សារក្នុងតំបន់​​កាន់​តែ​ច្រើន​បន្ទាប់​ពីការផ្តល់​សច្ចាប័ន​លើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុង​បរិបទនេះ ធនាគារពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០២៣ ​នឹង​ស្ទុះឡើង​ដល់​កម្រិត ៥,៥ភាគរយ។ យ៉ាង​ណា​ក៏ដោយ ការ​អូសបន្លាយ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​នៅ​បរទេស​នឹង​អាចធ្វើ​ឱ្យ​ផ្នែកផលិតកម្ម​សម្រាប់​នាំចេញ​ចុះខ្សោយ ហើយ​ការ​បន្ត​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​លើ​សកលោក ​អាចបង្កហានិភ័យមួយដ​ល់ផ្នែកហិរញ្ញវត្ថុរបស់​កម្ពុជា​ ដែល​មាន​ការ​ពឹង​អាស្រ័យ​ខ្លាំង​លើ​ទុន​មក​ពី​ក្រៅ​សម្រាប់​វិនិយោគ។ លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទី​ដៅ​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូរ​បែប​ថែមទៀត។ Read more