
(រាជធានីភ្នំពេញ)ឃ្លាំងស្តុកទំនិញសាច់បង្កកគ្រប់ប្រភេទ នាំចូលពីបរទេស ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកដំណើរការចែកចាយទំនិញទៅដល់អតិថិជន ដែលកម្មង់ក្នុងការទៅលក់និងចែកចាយបន្ត តាមតំបន់ផ្សេងៗដោយឃ្លាំងស្តុកទំនិញមួយកន្លែងនេះនៅមិនទាន់ដឹងថាជាក្រុមហ៊ុនអ្វីនោះឡើយ។
ក្រោយពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការជូនដំណឹង ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់តែម្តង នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនេះ។
សាច់បង្កក់ចូលស្តុកនិងចែកចាយ សង្ស័យធ្លាក់ពីលើមេឃមួយកន្លែងនេះ ពិតជាទាក់ទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ស្របពេលនិងរាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ បន្ទាប់មានការប៉ះទង្គិចនៃក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសរចក្តីរាយការណ៍ជូនដល់គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





