

ភ្នំពេញៈ លោក លី វិសាល ដែលជា អនុប្រធានការិយាល័យនគរបាលចរាចរជើងគោក ទទួលបន្ទុក ផ្នែករដ្ឋបាលសរុប កំពុងរងការចោទប្រកាន់ថា បានលាក់កម្លាំងមន្ត្រីនគរបាលមួយចំនួនដែលមិនមកធ្វើការជាថ្នូរនឹងការកាត់ប្រាក់ខែក្នុងម្នាក់ៗស្ទើរពាក់កណ្ដាលដាក់ក្នុងហោប៉ៅរបស់ខ្លួនខណៈអ្នកខ្លះមានប្រាក់ខែត្រឹមតែ១លាន៨០ម៉ឺនរៀល តើរឿងនេះពិតឬមួយយ៉ាងណា?
បើយោងតាមការលើកឡើង របស់មន្ត្រីដែលធ្លាប់រងគ្រោះដោយសារលោក លី វិសាល បានលើកឡើងទៀតថាមន្ត្រី ប៉ូលិសចរាចរសរុបមានប្រហែល៨៨នាក់ ប៉ុន្តែពួកគេមកធ្វើការជាក់ស្ដែងប្រហែល២៥នាក់ទៅ៣០នាក់ប៉ុណ្ណោះ។ រីឯកម្លាំងមន្ត្រីប៉ូលិសជាប់កិច្ចសន្យាវិញមានប្រមាណជិត១០០នាក់តែពួកគេមិនដឹងទៅធ្វើការនៅទីណាខ្លះនោះទេ។
មន្ត្រីនគរបាលដែលឈរជើងនៅតាមដងផ្លូវមួយចំនួនធ្វើការខុសឆ្គងបន្តិចបន្តួចត្រូវលោក លី វិសាល យកទៅដាក់វិន័យតាមតែទំនើងចិត្ត ហើយអ្នកខ្លះអាចចេញមកវិញបានលុះត្រាណាឱ្យលុយគេ តើរឿង នេះពិតឬមួយយ៉ាងណា?
កម្លាំងប៉ូលិស ធ្វើការឈរជើងនៅតាមដងផ្លូវសព្វថ្ងៃខ្វះខាតកម្លាំងជាច្រើនដូចជា ការពារក្បួនគណៈប្រតិភូ ឬថ្នាក់ដឹកនាំធំៗ ក៏ប៉ុន្តែពួកគេទៅគរជើងគ្នាជិត៣០នាក់នៅកន្លែង រដ្ឋបាល មានអ្នកខ្លះមិនមកធ្វើការទេគឺមកតែបើកប្រាក់ខែរួចហើយទៅវិញបាត់.បើយោងតាមសម្តី ខាងលើតើរឿងនេះពិត ឬមួយ យ៉ាងណា?សូមថ្នាក់ដឹកនាំសូមមេត្តាជួយបំភ្លឺ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ។
យោងតាមតារាងបញ្ជីឈ្មោះ ចំនួន៤សន្លឹកដែលអង្គភាពសារព័ត៌មានយើង ទទួលបានរបស់មន្ត្រីនគរបាលចរាចរ គឺមានដូចជា ការចុះវត្តមានដ៏តិចតួច អ្នកខ្លះជាប់រវល់ធ្វើគ្រូបង្វឹកកីឡាបាល់ទះ អ្នកខ្លះជាកីឡាករបាល់ទះ អ្នកខ្លះជាអង្គរក្សថ្នាក់ដឹកនាំ អ្នកខ្លះជាប់វិន័យ ហើយ ប៉ូលិសភាគច្រើន ជាប់ទៅរៀនវគ្គបំប៉នជំនាញ នៅភូមិភាគ២ សូមថ្នាក់ដឹកនាំសូមមេត្តាជួយបំភ្លឺ ដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ខាន់ សារឿន ប្រធានការិយាល័យ និងលោក លី វិសាល អនុប្រធានការិយាល័យនគរបាលចរាចរ រាជធានីភ្នំពេញ ទទួលបន្ទុក ផ្នែករដ្ឋបាលបានទេដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង ។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកការិយាល័យនគរបាលចរាចរ រាជធានីបានទេដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តា ចុះស៊ើបអង្កេតក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





