

ស្រុកបុរីជលសារ÷ទីតាំងលំដាប់កាស៊ីណូគ្មានច្បាប់មួយកន្លែង លួចលេងល្បែងស៊ីសងជាច្រើនប្រភេទ ស្ថិតនៅភូមិកំពុងក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ កំពុងទាក់ទាញអារម្មណ៍ ភ្ញៀវជាតិនិងអន្តរជាតិ សូមមន្ត្រី និងសមត្ថកិច្ច ប្រចាំតំបន់ ជួយត្រួតពិនិត្យ។
តាមប្រភពច្បាស់ការមួយ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន និងសូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធ ជ្រាបជាព័ត៌មាន ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម វ៉ីសំណាង អភិបាលខេត្តតាកែវ និងជាគណៈបញ្ជាការខេត្តនិងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 07190222270766493660
សូមអរគុណ។








