

រាជធានីភ្នំពេញ: សំណង់រឹង បុកគ្រិះ នៅក្រោយ បុរី៩៩៩ ផ្លូវប៉ារីស ស្ថិតនៅ សង្កាត់ចាក់ អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងបើកការសាងសង់យ៉ាងពេញទំហឹង រយ:ពេលកន្លងមក
ខណ:អាជ្ញាធរ និងមន្ត្រីប្រចាំតំបន់ ចុះទៅត្រួតពិនិត្យ នៅពេលនេះបានផ្អាកសាងសង់ជាបណ្តោះអាសន្ទ បន្ទាប់ពីសារព័ត៌មាន បានផ្សាយព្រោងព្រាត ទៅលើបណ្តាញសង្គម ។
យោងបទសម្ភាសន៍ អង្គភាពសារព័ត៌មានយើង បានខលទៅ លោក ចៅសង្កាត់រងទី១ លោកបានប្រាប់អង្គភាពសារព័ត៌មានយើងថា លោកអភិបាលរងខណ្ឌ បានចុះអធិការកិច្ចរួចហើយ ប៉ុន្មានថ្ងៃមុន ក្រោយអង្គភាពសារព័ត៌មានយើង បានផ្សាយជូនដំណឹង ហើយបើចង់ដឹងច្បាប់ ត្រូវទំនាក់ទំនង ទៅលោក អភិបាលរងខណ្ឌ និងបានដឹងហើយ។
តើម្ចាស់សំណង់ បុកគ្រិះ សាងសង់សំណង់ ដែលមានទីតាំងខាងលើ តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ នៅក្នុងខណ: បុគ្គលខាងលើ រំលោភ បំពាន សម្បត្តិរបស់រដ្ឋ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកសេង គន្ធ អភិបាល ខណ្ឌមានជ័យ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ខណ្ឌមានជ័យ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានចាក់ដីចូលច្រាំងទន្លេដែលជាសម្បត្តិរបស់រដ្ឋ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានី ភ្នំពេញចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង ខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។









