

រាជធានីភ្នំពេញ:ទីតាំងឃ្លាំងស្តុកសាច់បង្កករបស់ចិន នេះស្ថិតនៅក្នុង (បូរីប៉េងហួត បឹងស្នោ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺចំណុចស្តុបទល់មុខធនាគារ ABA និង ធនាគារ Maybank ផ្លូវជាតិលេខ ១ ចូល បូរីប៉េងហួត ប្រហែល ១០០ម៉្រែត កំពុងទាក់ទាញអារម្មណ៍ អតិថិជន ជាពិសេស ជនជាតិចិន (កឺៗ) ឡើងភ្លូកទឹកភ្លូកដី ចំណែកមន្ត្រីបន្ទាប់ពីចុះត្រួតពិនិត្យហើយ នៅតែរក្សាភាពស្ងៀមស្ងាត់ ។
អង្គភាពអ្នកសារព័ត៌មានយើងបានខលទៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកបានបញ្ជាក់ ប្រាប់អង្គភាពសារព័ត៌មានយើងថា លោកបានប្រាប់អោយអភិបាលរង ទៅត្រួតពិនិត្យហើយ ចាំលោកសាកសួរព័ត៌មានបន្ថែមសិន ឥឡូវសិនមែន មកដល់បច្ចុប្បន្ននេះ អ្នកបកប្រែភាសាចិន បានប្រាប់អង្គភាពសារព័ត៌មានយើងថា មន្ត្រីខណ្ឌច្បារអំពៅ បានអោយម្ចាស់ហាងជនជាតិចិនទៅជួប នៅក្នុងនោះអ្នកបកប្រែភាសាចិន បានបន្តទៀតថា ត្រូវយកឯកសារពាក់ព័ន្ធមួយចំនួនទៅផង នេះបើយោងតាមសម្តីអ្នកបកប្រែ របស់កឺៗ បានបញ្ជាក់កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២៥តាមរយ: ទូរស័ព្ទ។
អង្គភាពសារព័ត៌មាន សូមស្នើសុំដល់លោកអភិបាលខណ្ឌ សូមមេត្តាជួយបកស្រាយបន្ថែម ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ការចុះទៅត្រួតពិនិត្យ មានស្ថាប័នណាខ្លះ មានមន្ត្រី កបបដែលឬទេ ? ការចុះបង្ក្រាប ឬគេហៅថាចុះត្រួតពិនិត្យ គួរតែមានរបាយការណ៍ ឬកំណត់ហេតុ តើហេតុអ្វីបានជាត្រូវហៅម្ចាស់ហាង ឬឃ្លាំងស្តុកទំនិញទៅជួប បើមន្ត្រីជំនាញចុះដល់ទីតាំងហើយ ? តើជនជាតិជិន ដែលជាម្ចាស់ហាង គាត់មានលិខិតអនុញាតដែលឬទេ? ហើយសាច់ និងទំនិញទាំងនោះនាំចូលមកពីប្រទេសណា តើក្រុមហ៊ុននាំចូល ទាំងនោះ ជាក្រុមហ៊ុនអី្វ ?
នៅក្នុងតំណាក់កាល នៃការបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ សូមមន្ត្រីជំនាញ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមចុះត្រួតពិនិត្យផងទាន ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមចាត់វិធាន ចុះត្រួតពិនិត្យ ឃ្លាំងស្តុកសាច់បង្កក ដែលមានទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ











