

ខេត្តកណ្តាល : យោងខ្លឹមសារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះក្រុមការងារដឹកនាំដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត និងមន្ទីរអង្គភាព កងកម្លាំង ការិយាល័យ ពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ បានចុះមក ពិនិត្យ និងវាយតំលៃ លើទីតាំងដីជាក់ស្តែងក្រុមការងារពិនិត្យឃើញថា ៖- ទី១ ៖ ទីតាំងនេះឈ្មោះ ស៊ុន គឹមស៊្រុន បានចុះបញ្ជីដីធ្លីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល វត្ថុក្បាលដីលេខ 1078 រួចហើយ ។
សំនួរសួរថា ក្បាលដីរបស់ឈ្មោះស៊ុន គឹមស៊្រុន បានចុះបញ្ជីដីធ្លីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល វត្ថុក្បាលដីលេខ ១០៧៨ រួចហើយ និង ចុះនៅក្នុងឆ្នាំណា សូមលោក ចៅហ្វាយស្រុក ជួយបកស្រាយបន្ថែម?
បន្ទាប់ពីអង្គភាពសារព័ត៌មាន បានឃើញ របាយការណ៍របស់ លោកអភិបាលស្រុក គោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥ និងអង្គភាព សារព័ត៌មាន បានឃើញ នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង ពិតជាសូមថ្លែង អំណរគុណ ចំពោះរបាយការណ៍ ដែលបញ្ចាក់ ពីការទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈមេបញ្ជាការ ឯកភាពស្រុក នៅក្នុងនោះ សូមលោកអភិបាលស្រុក ជួយបញ្ជាក់បន្ថែម យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង ភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។
អង្គភាពសារព័ត៌មានយើងបានខលទៅ លោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោក ថនសុវណ្ណាអភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក។
អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែន ដីនគររូបនីយ កម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។
លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ តើមកពីហេតុអ្វី?
ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវ:ព្យាយាម សុំការបំភ្លឺពីមន្ត្រី អាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាយបំភ្លឺ កុំអោយមានការភាន់ច្រឡំ នៅក្នុងនោះមន្ទីរព័ត៌មានខេត្តកណ្តាលចេញលិខិតលេខ ៤៣៤/២៥លអជ ចុះនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ បានធ្វើលិខិតអញ្ជើញ លោក ញ៉ែម មន្នី អង្គភាពសារព័ត៌មាន អឹម អិន អេស ភី ញូស៍ ដែលបានចុះផ្សាយព័ត៌មាននៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥ ទាក់ទិកទៅនិងករណីខាងលើ ដែលសារព័ត៌មានបានផ្សព្វផ្សាយ លោក រឿន ណេរ៉ាម ជាអនុប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ។
លោក រឿន ណេរ៉ាម ជាអនុប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល តើលោកបានតាមដានរាល់ការផ្សាយ ព័ត៌មានជាសកលរបស់អង្គភាពសារព័ត៌មានក្នុងស្រុកហើយឬនៅ ក្នុងនាមលោកជាមន្ត្រីនៃមន្ទីរព័ត៌មាន តើលោកបានផ្ទៀងផ្ទាត់ អនុក្រិត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ នៅក្នុងចំនុចនេះអង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមឯកឧត្តមមេត្តា ត្រួតពិនិត្យលោកអនុប្រធានមន្ទីរ ដោយក្តីអនុគ្រោះ យោងលើ ធម្មនុញ វិជ្ជាជីវ: របបសារព័ត៌មាន ក្នុងការបំពេញកាតព្វកិច្ច ភារកិច្ចផ្សព្វផ្សាយ ព័ត៌មានជូនថ្នាក់ដឹកនាំ និងផ្សាយព័ត៌មានទៅលើបណ្តាញសង្គម ហើយមិនមែនជាអ្នកអនុវត្តច្បាប់ ឬជាតុលាការកាត់ក្តីនោះទេ ។
តែទោះបីយ៉ាងណាក្តី ក្នុងនាមជាអ្នកសារព័ត៌មាន សូមថ្លែងអរគុណសារជាថ្មី និងស្នើសុំដល់ឯកឧត្តម គួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រង សម្បត្តិ រដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដី បំពានចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ដោយម្ចាស់ទីតាំងមួយចំនួន មិនខ្លាចញញើតច្បាប់ សូម្បីតែ បន្តិច ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ










