

បើយោង ការបែកធ្លាយ វីដេអូ របស់លោក សុត ដាវី ដែលគេទទួលស្គាល់ថា ជាព្រះចៅអធិការវត្ត ភ្នំរាប ដែលជាព្រះចៅអធិការ វត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត (ទល់ដែនកម្ពុជា -វៀតណាម)។
យោងពាក្យបណ្តឹង របស់នារីជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹង លោក សុត ដាវី ដែលជាសង្ឃ កំហូច ដែលទទួលរហ័សនាម ថាជាចោរថង់យាម មានឥទ្ធិពល មានលុយ មានទំនាក់ទំនងល្អ ជាមួយមន្ត្រីមួយចំនួន នៅពេលកំពុងរត់ការបិទសំណុំរឿង របស់ខ្លួន ។
សង្ឃល្មោភកាមរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន យើង នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥ នេះថា លោកកំពុងព្យាយាម រកដោះស្រាយ ជាមួយនារី ដែលជាគូរស្នេហ៍ យ៉ាងទៀត លោក បានបញ្ជាក់បន្ថែមថា លោកលែងចង់ធ្វើជាចៅអធិការវត្តទៀតហើយ ចង់រស់នៅបែបសាមាញៗវិញ ។
អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បាននោះទេ ដោយសារមិនមានលេខទូរស័ព្ទ ។
ចោរថង់យាម បៀមដោយតណ្ហាសុត ដាវី ដែលជាស្រែបុណ្យ របស់ពុទ្ធបរិស័ទ រូបនេះ មិនដឹងថា ប្រព្រឹត្តបទល្មើស ប៉ុន្មានដងមកហើយនោះទេ បើយោងតាមការបែកធ្លាយ សម្លេង ដែលកំពុងជជែក ជាមួយស្រីស្នេហ៍ នៅក្នុងឡាន សង្ឃកំហូច កំពុងតែបញ្ចេញសកម្មភាព បំផ្លិចបំផ្លាញ ធម៌វិន័យ និងតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យ៉ាងពេញទំហឹង តើមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការយ៉ាងណាវិញ។
អអ្គភាពសារព័ត៌មាន យើង បានខលសុំការបំភ្លឺពីលោក អូន ខន អភិបាលស្រុកកំពង់ត្រាច លោកអភិបាលបានប្រាប់ថា សូមអធ្យាស្រ័យ កំពុងបើកឡាន មកភ្នំពេញព្រោះត្រូវប្រជុំនៅថ្ងៃស្អែក ហើយក៏បិទទូរស័ព្ទតែម្តង ។
យោងលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត លេខ៤៥៥/២៥ លកហ ចុះនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ របស់ស្នងការរង ទទួលផែកការងារនគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ត្រី លក ញ៉ាវ មកដល់សព្វថ្ងៃនេះ នៅមិនទាន់បានបញ្ជាក់ពីភាពច្បាស់លាស់ណាមួយនៅឡើយ ហើុនៅតែរក្សាភាពស្ងៀមស្ងាត់ ។
អង្គភាព អ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ម៉ៅធន្ទិន អភិបាលខេត្ត និង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត សូមមេត្តាជួយស្រាយបំភ្លឺ ក្នុងករណីខាងលើ នៃសំណុំរឿងព្រហ្មខណ្ឌ និងសូមមន្ត្រីជំនាញអនុវត្តតាមនិតិវិធីច្បាប់ ដោយក្តីអនុគ្រោះ មិនតែប៉ុណ្ណោះ ក្រសួង ធម្មការនិង សាសនា គួរតែចាត់វិធានការ តាមច្បាប់ចំពោះ លោកសង្ឃ សុត ដាវី ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។






