

រាជធានីភ្នំពេញ: សំណង់រឹង បុកគ្រិះស្ថិតនៅ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកការសាងសង់យ៉ាងពេញទំហឹង ខណ:អាជ្ញាធរ និងមន្ត្រីប្រចាំតំបន់ មិនគួរមើលរំលង និងបណ្តែតបណ្តោយ អោយម្ចាស់សំណង់សាងសង់ ដោយមិនញញើតច្បាប់សូម្បីតែបន្តិច។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកសេង គន្ធ អភិបាល ខណ្ឌមានជ័យ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ខណ្ឌមានជ័យ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានចាក់ដីចូលច្រាំងទន្លេដែលជាសម្បត្តិរបស់រដ្ឋ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានី ភ្នំពេញចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង ខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។








