

(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណៈអភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញទទួលហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ សម័យប្រឡង ២៨ សីហា ២០២៥ បានដឹកមកដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ពិធីប្រគល់ទទួលនេះនៅវេលាម៉ោង១១ជាង ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានផ្ញេីសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។















