
(បន្ទាយមានជ័យ)សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមេជាមួយលោក លោកស្រី អនុប្រធាន សមាជិកទីប្រឹក្សា បាននាំយកសម្ភារ:ជាគ្រឿងឧបភោគបរិភោគ Power Station, Solar និងថវិកាមួយចំនួនរបស់មូលនិធិគាំទ្រកងកម្លាំងជួរមុខ នឹងប្រជាជនភាសិតដោយសារសង្គ្រាម ផ្ដល់ជូនកងកម្លាំងជួរមុខនៅខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីប្រគល់នោះផងដែរឧកញ៉ា អុឹង វណ្ណម៉ៅ បានថ្លែងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានចំពោះការលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងតទល់ជាមួយសត្រូវឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាម្តងហើយម្តងទៀតឥតឈប់ឈរ។
ឧកញ៉ា អុឹង វណ្ណម៉ៅ និងលោក លោកស្រី អនុប្រធាន សមាជិកទីប្រឹក្សា បានថ្លែងអំណរអរគុណនិងផ្តល់កម្លាំងចិត្តដល់ វីរ:កងទ័ពជួរមុខដ៏មានសក្តានុពលទាំងអស់ សូមរក្សាបាននូវសុខភាពល្អបរិបូរណ៍ ឈ្នះមារសត្រូវគ្រប់ទិសទី ក្នុងការបំពេញតួនាទីភារ:កិច្ច ប្រកបដោយសុខដុមនីយកម្មជាតិ និងប្រជាជាតិទាំងមូល។
គួរបញ្ជាក់ថា៖ សម្រាប់សកម្មភាពនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាផ្ដល់ជូនកងកម្លាំងជួរមុខនាពេលនេះ របស់សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ គឺជាលើកទី៣ហើយ៕
















