

ផ្សាយចេញ នៅថ្ងៃទី ២៦ខែសីហាឆ្នាំ២០២៥
រាជធានីភ្នំពេញ : បន្ទាប់ពីប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ ស្នើសុំដល់អង្គភាព សារព័ត៌មាន ជួយផ្សព្វផ្សាយ ក្នុងករណី កម្ម៉ង់(អីវ៉ាន់) របស់លោកស្រី pii ya អស់រយៈពេលជាង១ខែកន្លងមក
យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានអះអាងថាជាជនរងគ្រោះ នៅរស់ ភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ បានទំនាក់ទំនងតាមរយ:ទូរស័ព្ទមកកាន់អង្គភាព សារព័ត៌មានយើង អោយជួយផ្សព្វផ្សាយព័ត៌មាន ទាក់ទិនទៅនិងការកម្ម៉ង់សំលៀកបំពាក់ ជាមួយគណនេយ្យ ហ្វេសប៊ុក ផេក Pii Ya Shop1 និងបានផ្ទេរ ប្រាក់ចំនួន២៧ដុល្លារអាមេរិក ក្នុងការកម្ម៉ង់សំលៀកបំពាក់ចំនួន៣ឈុត នៅថ្ងៃទី ១៤ ខែកក្តដាឆ្នាំ២០២៥ បើគិតត្រឹម មកដល់ថ្ងៃទី ២០ខែសីហាឆ្នាំ២០២៥នេះ អស់រយ:ពេល ជាងសាមសិបថ្ងៃ មកហើយ នៅក្នុងនោះ ម្ចាស់ប្រាក់ បានព្យាយាម ទំនាក់ទំនង ទៅលោកស្រី Pii ya ដែលល្បីល្បាញខាងលើ លក់សំលៀកបំពាកតាមប្រព័ន្ធអនឡាញ ដើម្បីអោយផ្ញើ (អីវ៉ាន់) ដែលបានកម្ម៉ង់មកអោយគាត់ តែបើលោកស្រី Pii ya មិនបានផ្ញើ(អីវ៉ាន់) គាត់ ទេ សូមតែ ផ្ញើប្រាក់របស់គាត់មកវិញ ចំណែកអ្នកដែលទទួលឆ្លើយឆ្លងរបស់លោកស្រី Pii ya តែងតែប្រាប់ថា និងរៀបចំជូន តែមិនបានផ្ញើសំលៀកបំពាក់ (អីវ៉ាន់)តាមការសន្យាឡើយ ។
លោកស្រី យី សុខលេង អាយុ ៤៣ឆ្នាំ ដែលរស់នៅភូមិឃុំខាងលើបានបញ្ជាក់បន្ថែមថា គាត់លែង ត្រូវការប្រាក់ដែលបានផ្ទេរទៅលោកស្រី Pii ya ហើយ មនុស្សយើងម្បាក់ៗមានកិត្តិយស និងសេចក្តីថ្លៃថ្នូរៀងៗខ្លួន ហើយការដែលគាត់ស្នើសុំ ដល់សារព័ត៌មានដើម្បីផ្សព្វផ្សាយ គឺគាត់មិនចង់អោយប្រជាពលរដ្ឋ ផ្សេងចាញ់បោក លោកស្រី Pii ya ដូចគាត់ទៀត នៅក្នុងនោះផងដែរ យើងក្រឡេកឃើញ មានប្រជាពលរដ្ឋផ្សេងមួយចំនួន បានខមិន ចូលថា (បោកលុយខ្ញុំដែរ )ជាច្រើនគណនេយ្យតែអ្វីដែលអង្គភាពសារព័ត៌មាន លើយកមកបើកបង្ហាញនោះ ក្នុងនាមជាអ្នកលក់ផលិតផល តាមប្រព័ន្ធ អនឡាញ ត្រូវប្រកាន់ភាពស្មោះត្រង់ បើការកម្ម៉ង់ របស់អតិថិជនហើយ ផលិតផលនោះត្រូវអស់ស្តុក ម្ចាស់ផេក គួរតែផ្ញើរប្រាក់ដែលភ្ញៀវបានផ្ទេរមក ត្រូវផ្ញើទៅអោយគេវិញ នេះជាការទទួលខុសត្រូវ ក្នុងនាម ជាមនុស្សដែលប្រកាន់ភ្ជាប់ភាពស្មោះត្រង់ ។
ដោយឡែកនៅថ្ងៃទី២៣និង២៤នេះ បន្ទាប់ពីអង្គភាព សារព័ត៌មានបានផ្សព្វផ្សាយជាសាធារណៈ លោកស្រី Pii ya បានទំនាក់ទំនងមកជនរងគ្រោះ ដើម្បីសាងលុយវិញ ក្នុងការបញ្ចប់រឿង នៅក្នុងនោះ លោកស្រី piiya បានផុសរូបជនរងគ្រោះ ហ្នឹងបានបញ្ជាក់ថាបានទំនាក់ទំនងមកជនរងគ្រោះច្រើនដង។ ប្រើយុទ្ធសាស្ត្រលាងខ្លួនរបស់លោកស្រី pii yaមិនអាចបដិសេធបាន មិនតែប៉ណ្ណោះ បើបងប្អូនប្រជាពលរដ្ឋព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានស្ដាប់សំឡេងសន្ទនារបស់លោកស្រីpiiya កំពុងតែខំប្រឹងលាងខ្លួន ទោះបីខំលាងខ្លួនយ៉ាងណាក៏លាងមិនស្អាតដែរ។
មានប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិ នៅលើ បណ្តាញសង្គម បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ក៏ចាញ់បោកដែរ គាត់ក៏ចាញ់បោកដែរ យោងលើការផុសរបស់ប្រជាពលរដ្ឋ ។
តើក្រុមហ៊ុនលក់ផលិតផលនិងសំលៀកបំពាក់របស់លោកស្រី Pii ya ជាក្រុមហ៊ុនអ្វីទៅ? សូមឱ្យស្ថាប័ននិងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃសូមមេត្តាចុះត្រួតពិនិត្យ ការផ្សាយលក់សំលៀកបំពាក់ តាមប្រព័ន្ធអនឡាញស្របតាមលក្ខន្តិកៈនៃច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរឬទេ។
ដើម្បីជៀសវាងក្នុងការចាញ់បោក តាមប្រព័ន្ធអនឡាញ និងដើម្បីធានាអោយបាន សុវត្តិភាព ក្នុងការកម្ម៉ង់ របស់អតិថិជន លោកស្រី Pii ya គួរតែបើកបង្ហាញ ពីឈ្មោះក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីស្របច្បាប់ របស់ខ្លួនជាសាធារណ: ដើម្បីបញ្ចាក់អោយមានការទទួលខុសត្រូវ ខ្ពស់នៅក្នុងនោះអង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទូរស័ព្ទលេខ ០៨៨ ៧៨២៧១៨១ របស់លោកស្រី Pii ya ដើម្បីសុំការបកស្រាយ តែដោយឡែកបុគ្គលិកហើយក៏ប្រាប់មកវិញថា ថៅកែមិននៅ នៅពេលក្រុមការងារអង្គភាពយើង សួររឿងក្រុមហ៊ុនបុគ្គលិកនោះប្រាប់ថាអត់ដឹង តើការលក់ផលិតផលនិងសំលៀកបំពាក់របស់លោកស្រី Pii ya និងមានបុគ្គលិកជាច្រើននាក់ បានបង់ពន្ធជូនរដ្ឋដែលឬទេ?
សូមបញ្ជាក់ផងដែលថាការកម្ម៉ង់អីវ៉ាន់តាមប្រព័ន្ធអនឡាញ ក្នុងរយ:ពេល៧ថ្ងៃ បើមិនបានផ្ញើអីវ៉ាន់ ទៅអោយអតិថិជននោះទេ ក្លាយជាបទល្មើសឆបោកតាមប្រេព័ន្ធអនឡាញ ។
ជាងមួយខែមិនផ្ញើអីវ៉ាន់ មិនផ្ញើលុយទៅអោយគេវិញ ដល់ផ្សាយព័ត៌មានតាមបណ្តាញសង្គម ចាប់ផ្តើមភ័យខ្លួន ខលរកដំណោះស្រាយ មិនតែប៉ុណ្ណោះផុសបោកប្រជាពលរដ្ឋ ថាបានទំនាក់ទំនងទៅជនរងគ្រោះ ជាច្រើនដង ។
យោងតាមឯកសារដែលផេកលោកស្រី Pii ya បានផុស នៅលើបណ្តាញសង្គម បានបញ្ជាក់យ៉ាង ច្បាស់ថា ការលក់ផលិតផលតាមប្រព័ន្ធអនឡាញរបស់លោកស្រី Pii ya មិនបានចុះបញ្ជី ស្របច្បាប់នោះទេ យោងតាមសំណើររបស់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើង សង្ឃឹមថាក្រសួង និង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមច្បាប់ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។
















