

ខណ្ឌទួលគោក: ទីតាំង សំណង់មួយកន្លែងស្ថិតនៅផ្ទះលេខ 109 ផ្លូវ576 សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សាងសង់គ្មានលិខិតអនុញ្ញាត បំពាននិងច្បាប់ រំលោភលើរបងផ្ទះ អ្នកដទៃ នៅតែរក្សាភាពស្ងៀមស្ងាត់ តើលោកអភិបាលខណ្ឌចាត់វិធានការយ៉ាងណាវិញ ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៣ខែសីហាកន្លងទៅ។
អង្គភាពសារព័ត៌មានយើងបានចួបលោកមេភូមិ និងលោកចៅសង្កាត់រួចហើយ នៅក្នុងនោះ ម្ចាស់ផ្ទះដែលសាងសង់ សំណង់គ្មានការអនុញ្ញាត បានចេញមកបញ្ជាក់ ជាមួយអាជ្ញាធរ និងលោកចៅសង្កាត់ ថាលោកពិតជាមិនបានសុំការអនុញ្ញាតសាងសង់នោះទេ ។
លោកចៅសង្កាត់ បានណែនាំ បញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន ជាបន្ទាន់ ចំពោះការសាងសង់សំណង់គ្មានការអនុញ្ញាត និងត្រូវ រកដំណោះស្រាយ ជាមួយលោកម្ចាស់ផ្ទះជិតខាង បន្ទាប់ពីការសាងសង់ រំលោភបំពាន បើមិនដូច្នោះ និងត្រូវអនុញ្ញាតតាមច្បាប់ជាធរមាន។
ដោយឡែកជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា លោកបានដាក់ពាក្យ បណ្តឹងរួច ហើយ ដោយមិនអនុគ្រោះបន្តទៀតទេ ហើយក៏មិនមែនជាលើកទី១នោះដែរ ដែលលោកដានី បំពានមកលើ លំនៅដ្ឋានរបស់គាត់ ។
ម្ចាស់ផ្ទះដែលសាងសង់សំណង់គ្មានលិខិតការអនុញ្ញាត ត្រូវកែតម្រូវ ជាបន្ទាន់(រុះរើ) និងត្រូវធ្វើរបងដែលខូចខាត ដែលជាងសំណង់ បានកាត់ផ្តាច់ដែក របងគ្រោងដែក (ចម្រឹងដែក ) របស់គាត់ដោយមិនមានការសុំអនុញាត គឺជារឿងរំលោភបំពាន គ្មានញញើតច្បាប់ តើលោក ដានីជាអ្នកណា មានខ្នងក្រាស់ប៉ុណ្ណា ហេតុបានជាធ្វើអ្វីបានតែទំនើងចិត្តយ៉ាងដូច្នេះ ។
ភូមិគ្រឹះមួយកន្លែង ដែលកំពុងសម្តែងរិទ្ធិ សាងសង់សំណង់គ្មានការអនុញ្ញាត នៅចន្លោះផ្ទះ🏡លេខ: ផ្ទះលេខ109 /ផ្លូវ576 គឺជាឃ្លាំងស្តុងទំនិញ ដ៏ធំមួយនៅក្នុងខណ្ឌទួលគោក តើទាំងនោះជាទំនិញ ប្រភេទអ្វី មានចុះបញ្ជីដែលឬទេ? និងជារបស់ក្រុមហ៊ុនណា មានបង់ពន្ធដែលឬទេ បើយោងតាមសង្កេត របស់អង្គភាពសារព័ត៌មានយើង ប្រសិនបើ ទំនិញទាំងនោះ បង់ពន្ធស្របច្បាប់ គួរតែ លើកស្លាកយីហោអោយបានត្រឹមត្រូវផងដែរ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ជាពិសី អភិបាលខណ្ឌទួលគោគ និងជួយពន្លឿននៅក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
ជនរងគ្រោះដែលជាម្ចាសលផ្ទះ ស្នើសុំ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





