

ផ្សាយចេញនៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៥
ស្រុកម៉ាឡៃ: បែកធ្លាយ កសិដ្ឋានចិញ្ចឹមជ្រូក ជះក្លិនស្អុយ របស់លោកស្វាយជា អភិបាលស្រុកម៉ាឡៃដែលមានទីតាំងស្ថិតនៅ ភូមិចាន់គីរី. ឃុំអូរស្រឡៅ. ស្រុកម៉ាឡៃ. ខេត្តបន្ទាយមានជ័យ ដែលធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ ចូលទៅផ្លូវជាតិលេខ៥៩ នៅចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦ បទស្តាំប្រហែល១៦០ម៉ែត្រ នៅក្រោយប៉ុស្តិ៍នគរបាលស្វាព្រៃប្រហែលជា៥០ម៉ែត្រ ។
ទីតាំងកសិដ្ឋានចិញ្ចឹមសត្វជ្រូកមួយកន្លែង ដែលគេ ទទួលស្គាល់ថា ជារបស់លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ដោយសារតែជះក្លិនស្អុយ និងកាក់សំណល់មួយចំនួនដែលហូរចេញ ពីកសិដ្ឋាននេះ ធ្វើអោយមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ នៅក្នុងនោះ អង្គភាពសារព័ត៌មានយើងមិនទាន់ដឹងថាមានលិខិតអនុញាតឬមួយយ៉ាងណានោះទេ ។
អង្គភាពសារព័ត៌មានយើង មិនអាចសូមការបំភ្លឺពីលោកស្វាយជា អភិបាលស្រុកម៉ាឡៃ តាមរយៈលេខទូរស័ព្ទ ០៧៨៣៩៣៩៦២ខលចូលតែលោក មិនបានទទួលទូរស័ព្ទ ។
លោកបេន សំអាត អធិការស្រុក ម៉ាឡៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា កសិដ្ឋានចិញ្ចឹមសត្វជ្រូក នោះជារបស់លោក ស្វាយជា បើអ្នកណាថតផ្សាយហើយមិនលុប ចេញវិញ លោក ស្វាយជា និងប្តឹងតែម្តង នេះជាសម្តីមាសរបស់លោក បេន សំអាត អធិការស្រុកម៉ាឡៃ ។
បន្ទាប់ពីលោកអធិការ ហៅសារព័ត៌មានទៅសួរនាំ ករណីថតកសិដ្ឋានញ្ចឹមជ្រូករបស់លោកស្វាយជា ដែលជាចៅហ្វាយស្រុកម៉ាឡៃ នាពេលបច្ចុប្បន្ននេះ។
ក្នុងនាមជាមន្ត្រីគោរព ច្បាប់គ្រាន់តែទទួលទូរស័ព្ទពីលោកស្វាយ ជា ពាក់ព័ន្ធការថតកសិដ្ឋានចិញ្ចឹមសត្វជ្រូក ដែលជារបស់ឯកជនមិនមានពាក្យបណ្តឹង លោកអធិការហ៊ានហៅសារព័ត៌មានទៅសួរនាំ តើក្នុងនាមជាមន្ត្រី អនុវត្តច្បាប់ តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃដែលឬទេ?
អង្គភាពអ្នកសារព័ត៌មានមានកាតព្វកិច្ច តាមធម្មនុញ្ញ វិជ្ជាជីវៈនិងរបបសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ ជាសាថារណ:ក្នុងការជូនដំណឹង ដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធសូមមេត្តា ចុះត្រួតពិនិត្យ កសិដ្ឋានចិញ្ចឹមជ្រូកពាក់ព័ន្ធទៅនិងបច្ចេកទេស ក្នុងការចិញ្ចឹមដើម្បីធានាអោយបានថាមិនប៉ះពាល់ ដល់សុខ ភាព របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។
អង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីលោក ហ៊ុយ ទូច ប្រធានមន្ទីរពេទ្យសត្វខេត្តបន្ទាយមានជ័យ បានទេ ដោយសារខលទៅលោកមិនលើកទូរស័ព្ទអង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកនិងចុះត្រួតពិនិត្យ កសិដ្ឋានចិញ្ចឹមសត្វជ្រូកខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មាន យើង ស្នើសុំដល់ ឯកឧត្តម អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ សូមមេត្តាត្រួតពិនិត្យ លោក ស្វាយជា ចៅហ្វាយស្រុក ម៉ាឡៃ បើកកសិដ្ឋានចញ្ចឹមជ្រូក ធ្វើអោយមានក្លិនស្អុយធ្វើអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដោយក្តីអនុគ្រោះ។
នៅក្នុងនោះផងដែលអង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថានសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង
នេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសទៅទៀតនោះ គួរតែចាត់វិធានការ ចំពោះ មន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ បំពេញកាតព្វកិច្ច ធ្វើការឆក់ល្វែង ឬមួយត្រូវថ្នាំសណ្តំ របស់ម្ចាស់កសិដ្ឋានខាងលើអស់ទៅហើយ បានជាទុកបណ្តោយ អោយកសិដ្ឋាន មួយកន្លែងនេះ ធ្វើអ្វីបានតាមតែទំនើងចិត្ត យ៉ាងដូច្នេះទៅវិញ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមត្រួតពិនិត្យ មន្រ្តីនៅក្រោមឱវាទ លោកអធិការស្រុកម៉ាឡៃ ក្នុងនាមជាមន្ត្រីបំរើ ប្រជា ពលរដ្ឋ បែរជាបើក កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងទីប្រជុំជន តើមានច្បាប់លិខិតអនុញាតត្រឹមត្រូវដែលឬទេដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរងចាំ ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕






