

ខេត្តបន្ទាយមានជ័យ :ប្រតិភូសារព័ត៌មានអន្តរជាតិ Channelnewsasia (CNA )សិង្ហបុរីអមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះថតទិដ្ឋភាពព័ត៌មាន នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ដើម្បីរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ អង្គភាពយើង បានចុះដល់ទីតាំងផ្ទាល់ និងសូមជម្រាបជូនដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែយកចិត្តទុកដាក់ក្នុងនាមជាខ្មែរ ។
យោងតាមវីដេអូខ្លីរបស់ឯកឧត្តម អភិបាលខេត្ត បានហាមមិនអនុញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនអ្នកសារព័ត៌មាន ឬបងប្អូន MM0 ផ្សាយបន្តផ្ទាល់ នៅចំណុចទីតាំង ត្រូវហាមឃាត់ គឺដើម្បីរក្សា សុវត្តិភាពជូនបងប្អូនតែប៉ុណ្ណោះ តែមិនបានហាមថាមិនអោយបងប្អូនប្រជាពលរដ្ឋថតនោះទេ ។
ក្នុងនាមគណៈមេបញ្ជាការឯកភាពខេត្ត គ្រប់គ្រងសម្បត្តិរដ្ឋ មានកាតព្វកិច្ចនិងមានការទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ការផ្សព្វផ្សាយបន្តផ្ទាល់(អនឡាញ) ទៅលើបណ្តាញ ទំនាក់ ទំនងសង្គម (ហ្វេសប៊ុក) ដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការសូមកិច្ចអន្តរាគមន៍ ទប់ស្កាត់ចោរសៀមឈ្លានពានទឹកដីខ្មែរយើង គឺជារឿងត្រឹមត្រូវ តែអ្វីដែលបងប្អូនមិន ធ្លាប់បានឆ្លង កាត់នោះ ព័ត៌មានសម័យឌីជីថល ក្រុមជ្រុលនិយមមួយចំនួន ឈ្លាសឱកាសបង្កើតព្រឹត្តិការ ផ្សេងៗដូចតាមដែលបងប្អូនមើលឃើញនាពេលបច្ចុប្បន្ន ។
ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី Channel Newsasia (CNA) របស់សិង្ហបុរី អមដំណើរដោយមន្រ្តីក្រសួងពត៌មាន បានចុះថតទិដ្ឋភាពជាក់ស្តែង និងជួបសម្ភាសន៍ជាមួយ លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃដដែលនោះផងដែរ ។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ និងរួមគ្នាតែមួយដើម្បីការពារ ទឹកដីរបស់យើង ក្រោមការដឹកនាំនាវាសន្តិភាព របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។












