
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ ដោយបានបង្ហាញអំពី ការពិនិត្យភាពបិទជិត និងត្រាលើស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។
សូមបញ្ជាក់ផងដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕
ឯកឧត្តម ខូយ រីដា ជូនពរដល់បេក្ខជនដែលប្រឡងបាក់ឌុប ឱ្យទទួលបានលទ្ធផលល្អគ្រប់គ្នា និងត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងគោរពបទប្បញ្ញត្តិ បទបញ្ជាផ្ទៃក្នុងនៃការប្រឡង៕










