

យោងលិខិតលេខ :២០១/២៥ របក សូមគោរពជូន ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ ៖ សូមគោរពជូនរបាយការណ៍ស្តីពីការចុះពិនិត្យទីតាំងដីរបស់ឈ្មោះ ស៊ុន គឹមស៊្រុន ដែលសារព័ត៌មាន MNSP News បានចុះផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមចំណងជើងថាបានចាក់ ដីចូលក្នុងទន្លេ ប្រមាណ ១០ម៉ែត្រ និងសាងសង់សំណង់ពុំមានលិខិតសាងសង់ មានទីតាំងស្ថិត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះក្រុមការងារដឹកនាំដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត និងមន្ទីរអង្គភាព កងកម្លាំង ការិយាល័យ ពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ បានចុះមក ពិនិត្យ និងវាយតំលៃ លើទីតាំងដីជាក់ស្តែងក្រុមការងារពិនិត្យឃើញថា ៖- ទី១ ៖ ទីតាំងនេះឈ្មោះ ស៊ុន គឹមស៊្រុន បានចុះបញ្ជីដីធ្លីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល វត្ថុក្បាលដីលេខ 1078 រួចហើយ ។
ទី២៖ តាមការពិនិត្យជាក់ស្តែងឃើញថា ម្ចាស់ទីតាំងបានធ្វើការចាក់លើកកម្ពស់ដីដែលស្ថិតនៅ ក្នុងជីកម្មសិទ្ធិ និងលើដីចំណីទន្លេ ដែលខ្លួនមានសិទ្ធិអាស្រ័យផល មានកម្ពស់ស្ទើរនឹងផ្លូវបេតុងស្របមាត់ ទន្លេ(ផ្លូវរដ្ឋ) ដើម្បីធ្វើការកែលំអសោភណ្ឌភាព និងធ្វើការចាក់បេតុងច្រាំងទន្លេ ដើម្បីការងារសម្លឹកទឹកហូរ។
– ទី៣ ៖ ឆ្លើយតបនឹងការចុះផ្សព្វថាបានចាក់ចូលដីទន្លេប្រម៉ាណជា ១០ម៉ែត្រនោះ ក្រុមការងារបាន ចុះពិនិត្យដោយចុចយកនិយាកាម នៅចំណុចចុងបេតុងដែលចាក់ការពារច្រាំងហើយធៀបនឹងរូបថតពីលើ អាកាសតាមហ្គូលហ្គលម៉ែប បានបង្ហាញឱ្យឃើញថា ទីតាំងសំណង់នេះ បានសង់លើដីមាត់ច្រាំងទន្លេពី កំណើតសុទ្ធសាទ មិនមានការចាក់ដីថ្មីពង្រីកដើម្បីសាងសង់សំណង់ការពារច្រាំងនោះទេ (រូបភាពភ្ជាប់ ជាមួយ)។ បើមើលនឹងភ្នែកឃើញថាហាក់ដូចជាសំណង់នោះលយចូលក្នុងទឹកខ្លាំង ដោយសារអ្នកនៅជាប់ សងខាងទីតាំងនោះ មិនទាន់បានចាក់ដីលើកកម្ពស់ឱ្យស្មើរគ្នា ហើយរដូវនេះជារដូវទឹកដំឡើងបានធ្វើឱ្យ លិចដីនោះ។
នេះ – ទី៤ ៖ ពាក់ព័ន្ធនឹងការលើកឡើងថាមានការសាងសង់សំណង់ពុំមានលិខិតអនុញ្ញាត ចំពោះករណី រដ្ឋបាលស្រុកដែលមានការិយាល័យភូមិបាលជាសេនាធិការបានណែនាំឱ្យម្ចាស់សំណង់ស្នើសុំច្បាប់ លិខិតអនុញ្ញាតសាងសង់រួចហើយ ។
– ទី៥ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកពិនិត្យលក្ខណៈបច្ចេកទេស និងសោភណ្ឌ ភាពឃើញថា ការរៀបចំច្រាំងទន្លេត្រឹមត្រូវប្រកបដោយសោភណ្ឌភាព។ ម្ចាស់ទីតាំងបានធ្វើការសន្យាថា ប្រសិនបើថ្ងៃក្រោយរដ្ឋត្រូវការប្រើប្រាស់ចំណី ទន្លេនេះជាផ្លូវដើរសាធារណៈ នោះគាត់នឹងប្រគល់ជូនដោយ មិនទាមទារសំណងអ្វីឡើយ ។
ដោយពិនិត្យឃើញអំពីស្ថានភាពជាក់ស្តែងថា សំណង់នេះ មានសោភណ្ឌភាព និងគុណភាព ដែល អាចការពារច្រាំងទន្លេបានផងនោះ ជាយោបល់របស់រដ្ឋបាលស្រុក គួរបានលើកទឹកចិត្ត និងណែនាំដល់ ប្រជាជនដែលមានដីជាប់តាមបណ្តោយនោះ គួរធ្វើឱ្យរត់ជួរគ្នា ដើម្បីឱ្យការពារច្រាំងទន្លេ និងសោភណ្ឌភាព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ម្តេតា ជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ។
សូម ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕
ថ្ងៃព្រហស្បតិ៍ ៤រោចខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ស្រុកពញាឮថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥ ហត្ថលេខានិងត្រា អភិបាល នៃគណៈអភិបាលស្រុកពញាឮ ថន សុវណ្ណា

បន្ទាប់ពីអង្គភាពសារព័ត៌មាន យើង បានឃើញ របាយការណ៍របស់ លោកអភិបាលស្រុក គោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្តាល នៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥ និងអង្គភាព សារព័ត៌មាន បានឃើញ នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង ពិតជាសូមថ្លែង អំណរគុណ ចំពោះរបាយការណ៍ ដែលបញ្ចាក់ ពីការទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈមេបញ្ជាការ ឯកភាពស្រុក នៅក្នុងនោះ សូមលោកអភិបាលស្រុក ជួយបញ្ជាក់បន្ថែម យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង ភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។

អង្គភាពសារព័ត៌មានយើងបានខលទៅ លោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោក ថនសុវណ្ណាអភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក។

អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែន ដីនគររូបនីយ កម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។

លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ តើមកពីហេតុអ្វី?

ផ្សាយលើកទី១ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥http://www.chrtvonline.com/2025/08/blog-post_44.html
ផ្សាយលើកទី២ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥http://www.chrtvonline.com/2025/08/blog-post_23.html
ផ្សាយលើកទី៣នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥http://www.chrtvonline.com/2025/09/blog-post_92.html
ផ្សាយលើកទី៤ នៅថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៥http://www.chrtvonline.com/2025/09/xxx.html
ផ្សាយលើកទី៥នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥http://www.chrtvonline.com/2025/09/blog-post_74.html ទាំងនេះគឺជាកាតព្វកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវ:ព្យាយាម សុំការបំភ្លឺពីមន្ត្រី អាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាយបំភ្លឺ កុំអោយមានការភាន់ច្រឡំ តែទោះបីយ៉ាងណាក្តី ក្នុងនាមជាអ្នកសារព័ត៌មាន សូមថ្លែងអរគុណសារជាថ្មី និងស្នើសុំដល់ឯកឧត្តម គួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រង សម្បត្តិ រដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដី បំពានចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ដោយម្ចាស់ទីតាំងមួយចំនួន មិនខ្លាចញញើតច្បាប់ សូម្បីតែ បន្តិច ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









