

ខេត្តព្រៃវែង កាស៊ីណូ៧៧៧ មានទីតាំងស្ថិតនៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយអសមត្ថភាព។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេងហ៊ាងអធិការដ្ឋាន នគរបាល ស្រុកព្រះស្ដេច ចុះត្រួតពិនិត្យក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោកអសមត្ថភាព ក្នុងការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អង្គភាពសារព័ត៌មានយើងស្នើរសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត កាស៊ីណូ គ្មានស្លាកយីហោ ដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉 ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។













