

ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋដែលរស់ នៅក្បែរ”កាស៊ីណូ “៣៣” ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានអោយដឹងថា កាស៊ីណូ”៣៣”ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមាន លិខិតឆ្លងដែន ខ្លះអត់លិខិតឆ្លងដែន សម្រុកចេញចូលមក លេងល្បែស៊ីសងក្នុងកាស៊ីណូ “៣៣” យ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាន និងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគី ព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក និងលោកមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែន ស្វាយ អាង៉ោងចុះត្រួតពិនិត្យ ករណីកាស៊ីណូខាងលើផងទាន។
អង្គភាពសារព័ត៌មានយើងស្នើរសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត កាស៊ីណូ គ្មានស្លាកយីហោ ដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉 ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។









