

ស្រុកម៉ាឡៃ : យោង តាមការផុស របស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង សមត្ថកិច្ចថៃ វរសេនាតូច ១២ ០៤ ធ្វើការឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ១៣ នាក់ប្រុស៨ នាក់ ស្រី ៥នាក់ ក្រោយពីត្រូវមេខ្យល់នាំយកឆ្លងដែនចូលតាម ច្រករបៀង ក្នុងភូមិសាស្ត្រក្រោយផ្សារណងពឺ ក្នុងឃុំផាសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥ ។
ទីតាំងឆ្លងដែនខុសច្បាប់នេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់លោកវរសេនីយ៍ត្រី ពៅ រតនា ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវជាកូនប្រុសបង្កើត របស់លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅធីស្នា មេបញ្ជាការរងវរសេនាតូច ៨៩១ ដែលកំពុងរត់គេចខ្លួន ។
ប្រភពពីអ្នកស្រុកម៉ាឡៃបានខ្សិបប្រាប់ថា លោកវរសេនីយ៍ត្រី ពៅ រតនា រកស៊ីមិនខុសពីឪពុកទេ ជាពិសេសពាក់ព័ន្ធមនុស្សឆ្លងដែនខុសច្បាប់ ។ សូមថ្នាក់លើមេត្តាពិនិត្យមើលនិងពង្រឹងការងារឡើងវិញផង កុំអោយត្រីងៀតឆ្លៀតពង ។
បើយោងតាមការផុស របស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន តើលោកវរសេនីយ៍ត្រី ពៅ រតនា ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃអាចរួចផុតពីសំណាគ់ច្បាប់ដែលឬទេ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។








