

ខេត្តកណ្តាល : ករណីចាក់ដីចូលច្រាំងទន្លេ និងសាងសង់សំណង់រឹងមួយកន្លែង ស្ថិតនៅភូមិផ្លូវកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ល្បីមានខ្សែធំទោះបីមន្ត្រីមូលដ្ឋានចុះទៅ ហាមឃាត់ យ៉ាងណា ក៏ដោយ នៅតែបន្តសាងសង់យ៉ាងរលូន ។
សំណង់រឹងដល់អស្ចារមួយកន្លែងនេះបុកគ្រិះយ៉ាងរឹងមាំ មិនដឹងថាជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេសសាងសង់ដ៏ប្រណិត ចាក់ដីចូលច្រាំងងទន្លេ ទាក់ទាញអារម្មណ៍ក្នុងការគយគន់ទេសភាព ដោយឡែក មន្ត្រី ស្រុកល្វាឯម ខេត្តកណ្ដាល បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា គាត់បានចុះទៅធ្វើការណែនាំហើយ តែម្ចាស់សំណង់រូបនោះគេមិនស្តាប់នោះទេ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងតាមបទសម្ភាសន៍ លោកលីវ វណ្ណថេង អភិបាល ស្រុកល្វាឯម ដោយលោក បានបញ្ជាក់ប្រាប់ មកអង្គភាពសារព័ត៌មានយើង ថាទីតាំងខាងលើ មិនមានច្បាប់អនុញ្ញាតឲ្យសាងសង់ សំណង់ រឹងនោះទេ ដោយរូបលោក បានចុះទៅធ្វើការហាមឃាត់ជាច្រើនលើក ច្រើនសារកន្លងមកហើយដែរ ។
ម្ចាស់សំណង់ដ៏មានឥទ្ធិពលមិនព្រមស្តាប់ការណែនាំរបស់មន្ត្រីរដ្ឋបាល ដោយសារមានខ្នងបង្អែកដ៏រឹងមាំ តើមន្ត្រីរូបនោះគាត់ជាអ្នក ណា បានជាហ៊ានល្មើសនិងអនុក្រិត ចាក់ដីចូលច្រាំងទន្លេសាងសង់សំណង់រឹងខុសច្បាស់ រំលោភយកដីរបស់រដ្ឋមកធ្វើជាកម្ម សិទ្ធិរបស់ខ្លូនយ៉ាងគគ្លើន សូមថ្នាក់ដឹកនាំមេត្តាចុះអធិការកិច្ចដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកកាន់ណារិទ្ធប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីធ្វើសេចក្តីរាយការណ៍តាមរយ: ទូរស័ព្ទលេខ ០១២ ៨៥០៣០៧ តែលោកប្រាប់ថា លោកជាប់រវល់បន្តិត ហើយក៏បិទទូរស័ព្ទតែម្តង ។
លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ តើមកពីហេតុអ្វី?
អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ឯកឧត្តមគួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ
តាំងតែព័ត៌មានបឋមមកដល់ពេលបច្ចុប្បន្ន សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដីបំពាន ចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ។
ដោយម្ចាស់ទីតាំងគ្រប់កន្លែងនោះ មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ















