

(បន្ទាយមានជ័យ) អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការនគរបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមគ្រួសារ លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងអធិការរងប្រធាន.អនុការិយាល័យ នាយ នាយប៉ុស្តិ៍ លោកឧកញ៉ា រួមជាមួយអាជីវករ ប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកនូវតេត្យទាន តេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ មួយចំនួន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ពិធីកាន់វេននេះធ្វើឡើងនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥។
បន្ទាប់ពីរបញ្ចប់កិច្ចរួចមកឯកឧត្តមគណៈអធិបតី បានវេរប្រគេនតេយ្យទាន តេយ្យវត្ថុ និងបច្ច័យ ចំនួន៦លានរៀល ដល់ព្រះសង្ឃដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត មានសាលាបាឡីជាដើម។

















