

(បន្ទាយមានជ័យ) ក្នុងឱកាសវេនបិណ្ឌទី២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត រួមនឹងមេបញ្ជាការរង លោកប្រធានមន្ទីរ នាយ នាយអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុងសិរីសោភ័ណ និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ បានអញ្ជេីញចូលរួមកាន់វេនបិណ្ឌទី២និងរាប់បាត្រឆ្លងវេនបិណ្ឌទី២ ចូលវេនទី៣ នៅវត្តសមាធិផល(វត្តលោកយួន) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃ ៣-៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសកាន់វេនបិណ្ឌទី២នោះដែរលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ក៏បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមានអង្ករទម្ងន់១០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ត្រីខ ១កេស, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ រួមនឹងបច្ច័យ១លាន៥សែនរៀលប្រគេនជូនវត្តចាត់ចែងតាមតម្រូវការផងដែរ៕

























