

ខេត្តបាត់ដំបង នៅថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៥នៅវេលាម៉ោង១៥:៤៨នាទី លោកប្រធានសមគមសុក្រិត្យ សាខាខេត្តបាត់ដំបង បានបញ្ជាក់មកអង្គភាព សារព័ត៌មានយើងថាមានករណីឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន២នាក់ ដោយមិនបានដឹងពីមូលហេតុ
ច្បាស់លាស់ទាក់ទិនទៅនិងធ្វើអោយបែកធ្លាយរូបភាពនៃប្រតិបត្តការរបស់កងកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបករណីគ្រឿង
ញៀនកាលពីថ្ងៃ៣១ ខែសីហាឆ្នាំ២០២៥ កន្លងទៅ។
លោកប្រធានសមគមសុក្រិត្យសាខា ខេត្តបាត់ដំបង បានទំនាក់ទំនងមកអង្គភាពសារព័ត៌មានយើង ក្នុងការសម្របសម្រួលអោយ ជួយទំលាក់អត្ថបទ( វេបសាយ)ក្នុងការផ្សព្វផ្សាយព័ត៌មាន ទាក់ទិនទៅនិងមន្ត្រីកងរាជអាវុធហត្ថស្រុក អនុវត្តន៍ប្រតិបត្តិការពិសេស ចាប់បានជនសង្ស័យណនៃបទល្មើសគ្រឿងញៀន និងវត្ថុតាំង យោងតាមរូបភាព ដែលបានបែកធ្លាយ និងបានផ្សព្វផ្សាយជា
សាធារណ: ទៅលើបណ្តាញសង្គម ។
លោកប្រធានសមគមសុក្រិត្យសាខាខេត្តបាត់ដំបង បានបន្តទៀតថាប្រសិនបើចង់អោយដោះលែងអ្នកសារព័ត៌មានទាំពីរនាក់នោះ លុះត្រាតែ អង្គភាពសារព័ត៌មានស៊ីអេចអ លុបព័ត៌មាន ទាក់ទិនទៅនិងសំណុំរឿង ប្រតិបត្តការរបស់កងកម្លាំងកងរាជអាវុធហត្ថ
ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើចេញ នៅក្នុងចំណុច នេះតើអ្នកសារព័ត៌មានចំនួន២នាក់ដែលត្រូវបានចាប់ខ្លួន មានអីពាក់ព័ន្ធនិងអង្គភាពស៊ីអេចអ បើអង្គភាពសារព័ត៌មានយើង មិនដែលស្គាល់លោកផង ?
នៅក្នុងអំឡុងពេល អង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយចំនួនពីរវគ្គ និងយោងតាមការបំភ្លឺ របស់ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួនពីរនាក់ ដោយមិនមានដីការពីតុលាការ គឺជារឿងខុសច្បាប់ នេះបើយោងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី អាណត្តិទី៦នៃ ព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងថ្ងៃដដែលនៅវេលាម៉ោង១៩ជាងយប់ត្រូវបានដោះលែងអ្នកសារព័ត៌មានទាំងពីរនាក់អោយមានសេរីភាពវិញ បន្ទាប់សារសម្លេងដែលអង្គភាពសារព័ត៌មាន ស៊ីអេចអ បានបញ្ជាក់ថាគ្មានការពាក់ព័ន្ធនិងគ្នា ។
ភាពមិនប្រក្រតីរបស់មន្ត្រីកងរាជអាវុធហេត្ថ មួយចំនួននៅក្នុងខេត្តបាត់ដំបង កំពុងទាក់ទាញអារម្មណ៍ ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋ តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណម្តងទៀត
ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់តាមដានរាល់ការផ្សាយសារព័ត៌មានយើង ។
យោងខ្លឹមសារទាំងស្រុង របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីបំភ្លឺ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បី
កុំអោយមានការភាន់ច្រឡំ
អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសរសអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ តាមដានព័ត៌មាន នៃអង្គភាពយើងខ្ញុំ ។
អ្វីដែលជាចម្ងល់ របស់មហាជននិងប្រជាពលរដ្ឋនោះ គឺថតរូប ជនសង្ស័យ នៅមុខមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សំពៅលូន និងវត្ថុតាំងមួយចំនួនដែលពាក់ព័ន្ធមុននិងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដែលជាហេតុមានការសង្ស័យ កាតព្វកិច្ចក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ គួរតែសិក្សាមុខសញ្ញាអោយបានច្បាស់លាស់ មិនមែនធ្វើរបាយការណ៍ សាកសួរ តាមក្រោយនោះទេ តើម្ចាស់រថយន្តព្រុសពណ៌ស ស្លាកលេខ ភ្នំពេញ2BI-5977 ជារបស់អ្នកណាអោយពិតប្រាកដ ។
តែទោះបីជាយ៉ាងណាក្តី មុននិងអង្គភាពធ្វើការផ្សព្វផ្សាយព័ត៌មាន អង្គភាព សារព័ត៌មានយើង បានខលសូមការបំភ្លឺ ពីសំណាក់ លោក សុខលី មេបញ្ជាការកងរាជអាវុធហេត្ថ ស្រុកសំពៅលូន តាមរយ:លេខទូរស័ព្ទ0886663331ខលចូលតែមិនលើកទូរស័ព្ទ តើព្រោះហេតុអ្វី? ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋមិនតែប៉ុណ្ណោះសូម្បីតែតេឡេក្រាម ក៏លោក សុខលី ប្លុកដែរ ដោយមិនដឹងពីមូលហេតុ។
អង្គភាពសារព័ត៌មានយើងបានខលទៅលោក ឧត្តមសេនីយ៍ត្រី ហែមវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីស្នើសុំការបំភ្លឺ តាមរយ:ទូរស័ព្ទលេខ 0977777782 ខលចូលតែលោកមិនលើក។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាត្រួតពិនិត្យ នៅក្នុងករណី មន្ត្រីក្រោមឱវាទបំពេញកាតព្វកិច្ច បំរើប្រជាពលរដ្ឋ គួរតែលើកទូរស័ព្ទមិនថា អ្នកសារព័ត៌មានឬប្រជាពលរដ្ឋ ធ្វើសេចក្តីរាយការណ៍ ជៀសវាងមានការភាន់ច្រឡំ ដោយក្តីអនុគ្រោះ។
ចំនុចពិសេសចាប់អ្នកសារព័ត៌មាននៅបាត់ដំបង ប្រធានសមគមសាខាខេត្តបាត់ដំបងខលមកអោយទំលាក់ អត្ថបទ ជាថ្នូលក្នុងការដោះលែង តើរឿងនេះមានន័យយ៉ាងមិចទៅវិញ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណី លោក សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បញ្ជូនសំណុំរឿង គ្រឿងញៀនទៅខេត្ត ជ្រុះបាត់ជនសង្ស័យចំនួនពីរនាក់និងរថយន្តចំនួន១គ្រឿងព្រមទាំងម៉ូតូ១គ្រឿង ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





