

(សិរីសោភ័ណ) បរិស្ថានគឺជាអ្វីៗ ជុំវិញខ្លួនយេីង យេីងទាំងអស់គ្នាជាអ្នកថែរក្សារ បរិស្ថាន ការថែរក្សារបរិស្ថាន គឺ ផ្ដេីមចេញពីខ្លួនយេីងនេះប្រសាសន៍លើកឡើងរបស់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក្នុងពិធីយុទ្ធនាការអនាម័យបរិស្ថាន និងដាំកូនឈើ ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង សង្កាត់ទាំង៧ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជន និងស.ស.យ.ក.ក្រុង ព្រមទាំងក្រុមហ៊ុនប្រមូលអនាម័យសំរាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍លើកឡើងដោយបញ្ជាក់ថា៖យុទ្ធនាការនេះគឺដើម្បីចូលរួមលេីកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ចូលរួមការពារបរិស្ថាន អនាម័យភូមិឋាន បែងចែកសំរាម និងកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក ដេីម្បីសោភណ្ឌភាព និងបរិស្ថានរស់នៅស្អាតនៅទូទាំងក្រុង។
ទន្ទឹមជាមួយគ្នានោះគណៈអធិបតីព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង សង្កាត់ទាំង៧ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជន និងស.ស.យ.ក.ក្រុង ព្រមទាំងក្រុមហ៊ុនប្រមូលអនាម័យសំរាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វេីសកម្មភាពប្រមូលកាកសំណល់ប្លាស្ទិក និងធ្វេីអនាម័យនៅតាមដងផ្លូវ និងទីធ្លាសាធារណ:ផងដែរ៕
































