

ខេត្តបាត់ដំបង÷ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥ ដោយកម្លាំងកងរាជ អាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង ពីព្រោះបង្ក្រាបបានសុទ្ធតែជាមេខ្លោង។
ក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនឱ្យដឹងថាកងរាជអាវុធហត្ថស្រុកសំពៅលូនបង្ក្រាបករណី ជួញដូរដោយខុសច្បាប់សារធាតុញៀន ស្ងិតនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។
១.ឈ្មោះ ហេង ជា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូន ។
២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុក សំពៅលូន។
៣.ឈ្មោះហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរ កសិកម្ម រស់នៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន។
៤.ឈ្មោះ ភាព ធារ៉ា ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិទូលជ្រៃឃុំសំពៅលូន ស្រុក សំពៅលូន។
៥.ឈ្មោះ ហេង ចាន់ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករនៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន។
៦.ឈ្មោះហឹម រក្សាភេទប្រុសអាយុ១៣ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន។និង
៧.ឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនដកហូត÷
១.ម្សៅក្រាមពណ័សថ្លា(ម៉ាទឹកកក)ចំនួន០៣ កពា្ចប់ នឹងចំនួន៤៥បំពង់បឺតទម្ងន់ស្មើរ ១៧.៩៧ ក្រាម ថ្លឹងទាំងសំបក។
២. ជញ្ជីងថ្លឹងចំនួន១គ្រឿង
៣.ទូរសព្ទដៃចំនួន០៧ គ្រឿង
៤.កាំភ្លើងកែច្នៃ១ដើម
៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១
៦. រថយន្ត២ គ្រឿង TOyOTA PRIus គឺ -ឆ្នាំ០៦ពណ៌ប្រផេះ បាត់ដំបង ២B- ៨៨៥៣និង-ឆ្នាំ០១០ពណ៌ស ភ្នំពេញ២Bl- ៥៩ ៧៧,
៧.ម៉ូតូចំនួន០៤ គ្រឿង។
ប៉ុន្តែ នៅក្នុងរបាយការណ៍បញ្ជូន ទៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តបាត់ដំបងគឺទទួលបានចំនួនជនសង្ស័យតែ៥ នាក់ប៉ុណ្ណោះនិងមានរថយន្ត១គ្រឿងនិងម៉ូតូ៣គ្រឿង។
មានន័យថាបាត់រថយន្ត១គ្រឿងម៉ូតូ១គ្រឿងនិងជនសង្ស័យចំនួនពីរនាក់ បើតាមរបាយការណ៍បញ្ជូនទៅខេត្ត មានជនសង្ស័យ៥នាក់នោះគឺបាត់ឈ្មោះហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរកសិក រស់នៅ ភូមិត្រពាំងព្រលឹតនិងឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូនខេត្តបាត់ដំបង។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក សុខលី មេបញ្ជាការកងរាជអាវុធហត្ថ
ស្រុកសំពៅលូនដើម្បីស្នើសុំការបំភ្លឺ តាមរយ:ទូរស័ព្ទលេខ ០៨៨ ខលចូលតែលោកមិនលើក។
អង្គភាពសារព័ត៌មានយើងបានខលទៅលោក ឧត្តមសេនីយ៍ត្រី ហែមវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីស្នើសុំការបំភ្លឺ តាមរយ:ទូរស័ព្ទលេខ ០៩៧ ខលចូលតែលោកមិនលើក។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមមេត្តាចុះអធិការកិច្ច ក្នុងករណី លោក សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បញ្ជូនសំណុំរឿង គ្រឿងញៀនទៅខេត្ត ជ្រុះបាត់ជនសង្ស័យចំនួនពីរនាក់និងរថយន្តចំនួន១គ្រឿងព្រមទាំងម៉ូតូ១គ្រឿង ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណី លោក សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បញ្ជូនសំណុំរឿង គ្រឿងញៀនទៅខេត្ត ជ្រុះបាត់ជនសង្ស័យចំនួនពីរនាក់និងរថយន្តចំនួន១គ្រឿងព្រមទាំងម៉ូតូ១គ្រឿង ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។