
ខេត្តស្វាយរៀង: សព្វថ្ងៃនេះទំនិញគេចពន្ធកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងនិងច្រកអន្តរជាតិ នៅចំណុចសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងអង្គភាពសារព័ត៌មានយើង បានសង្គេត ឃើញ រថយន្ត ធំៗកំពុងដឹកទំនិញ ពីប្រទេសវៀតណាម ដោយមិនដឹងថាទំនិញទាំងនោះ ត្រូវបានបង់ពន្ធរួច ឬមួយគេចពន្ធនេះទេ។
លោករិទ្ធ ដែលគេស្គាល់ថា ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង គួរចាត់វិធានការយ៉ាងណាវិញ ចំពោះទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀង ដឹកយ៉ាងអណាធិបតេយ្យ ដោយមិន រំខានដែនសមត្ថកិច្ច ឬមួយ ត្រូវថ្នាំសណ្តំ ក្រុមឈ្មួញទាំងនោះអស់ ទៅហើយ ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា មិនមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញ ហើយក៏មិនបានដឹងថា ទំនិញនោះជាប្រភេទអ្វីឲ្យច្បាស់លាស់ឡើយ មន្ត្រីនៅតំបន់នោះនិយាយថាឈ្មួញទាក់ទងជាមួយមេគយខេត្តស្វាយរៀងរួចហើយ ដូច្នេះមិនបាច់ត្រួតពិនិត្យអ្វីទេ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



