

ខេត្តតាកែវ ៖ រោងចក្រ ផលិតបារីមួយកន្លែងរបស់ជនជាតិចិនស្ថិតនៅក្នុង ភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានទីតាំងខាងលើ តើផលិតនិងបង់ពន្ធជូនរដ្ឋតាមស្តង់ដាដែលឬទេ?
ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាគណ:មេបញ្ជាការឯកភាពខេត្ត
មានតួនាទីយ៉ាងសំខាន់ ដែលដឹកនាំឲ្យមានការអភិវឌ្ឍបានប្រសើរស្ទើរតែគ្រប់វិស័យនៅទឹកដីខេត្តដែលមានព្រហ្មប្រទល់ជាប់ព្រំដែនកម្ពុជា វៀតណាម។
ដោយឡែក អ្វីដែលអង្គភាពសារព័ត៌មានយើង យកមកធ្វើជាប្រធានបទ និងស្នើសុំដល់ឯកឧត្តម ប្រធាន ជួយត្រួតពិនិត្យ ផលប៉ះពាលសុខភាពរបស់ប្រជាពលរដ្ឋ ប្រចាំតំបន់និង បរិស្ថាន ដោយសារទីតាំងរបស់សហគ្រាសផលិតបារី ស្ថិតនៅក្នុងទីប្រជុំជន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយទៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ យ៉ាងសម្បូរបែប បើយោងតាមស្លាកយីហោ របស់ក្រុមហ៊ុន ពិតជាបង្កបអត្ថន័យ ស៊ីជម្រៅ តើការផលិតម៉ាកបារីរបស់រោងចក្រមួយកន្លែងនេះ តើមានឈ្មោះអ្វី ពាក្តថារោងចក្រ ឬសហគ្រាស គួរតែដាក់ស្លាកយីហោ និងសញ្ញាសម្គាល់អោយបានច្បាស់លាស់ ។
ទាំងនោះ ការផលិតបារី និងឈ្មោះម៉ាកល្បីៗ ក្នុងការនាំចេញ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន យើង ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។











