

រាជធានីភ្នំពេញ:យោងសេចក្តី សេចក្តីសម្រេច លេខ ៦៦២/២៥ រប ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥ របស់ប្រធាន មន្ទីរនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម ប្រការ១ ទីតាំងផ្តល់ សេវា សុខា ភិបាល ឯកជន ០១កន្លែងអង្កេត( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ស្រី DU THI QUI ដែលមានអាស័យ ដ្ឋាន ផ្ទះល្វែងអាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញដោយមូលហេតុគ្មានលិខិតអនុញាតដោយ រដ្ឋបាលខណ្ឌដង្កោ។
ប្រការ២ ការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យស្រុក ប្រតិបត្តិ និងលោកស្រី DU THI QUI មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឧ្យមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហត្ថលេខានិងត្រា បណ្ឌិត ងីមានហេង ។
បើយោងតាម សេចក្តីសម្រេច របស់លោក ងីមានហេង ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ស្រី DU THI QUI ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥ របស់ប្រធាន មន្ទីរនៃរដ្ឋបាលរាជធានីភ្នំពេញ
( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង)លួចបើកព្យាបាលជម្ងឺគ្មានលិខិតអនុញាត គ្មានអាជ្ញាប័ណ្ណពីស្ថាប័នពាក់ព័ន្ធគឺជារឿងខុសច្បាប់។
ម្ចាស់( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិវៀតណាម បានចូល មករកដំណោះស្រាយ ដោយសន្តិវិធី ជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿងនិងរក្សាភាព ស្ងៀមស្ងាត់ ក្នុងការដកពាក្យបណ្តឹង ដែលទទួលសំណង១ម៉ឺនដុល្លារអាមេរិក នេះបើយោងពាក្យសម្តីរបស់ជនរងគ្រោះ បានផ្តល់មកអង្គភាពសារព័ត៌មានយើង ។
ការបើកគ្លីនិកដោយគ្មានអាជ្ញារប័ណ្ណពីក្រសួង និងស្ថាប័នពាក់ព័ន្ធមកព្យាបាលមនុស្សរស់ គឺជារឿង ខុសច្បាប់ តើហេតុអ្វីបានជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច បិទតែគ្លីនិក ឬមួយគ្លីនិកមួយកន្លែងដែលបានរៀបរាប់ខាងលើ មន្ទីរសុខាភិបាលដឹងយូរហើយ តែនៅមិនទាន់ អនុវត្តតាមនិតិវិធីច្បាប់ តើជនរងគ្រោះប៉ុន្មាននាក់ទៀតដែលរងគ្រោះដោយសារ គ្លីនិកនេះ ។
បុគ្គលពាក់ព័ន្ធដែលឃុបឃិតគ្នាបើក ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI) ជនជាតិវៀតណាម ទោះបីត្រូវបានបិទទ្វានិងត្រូវប្តូរទីតាំងថ្មី ) របស់ស្រី DU THI QUI) ជនជាតិវៀតណាម តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?
លោក សោមរ៉ូប៊ីន ដែលជាអ្នកតំណាង( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន)ដែលមានលេខ ទូរស័ព្ទ ០៨៨៥៨៨៨៥៨៥ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះទេ ខលចូលតែ មិនលើទូរស័ព្ទ បុគ្គលម្នាក់នេះជាអ្នកណែនាំ អ្នកជំងឺទៅព្យាបាល និងក៏ជា ប្រធានគ្លីនិកផងដែរ ។
លោក សោមរ៉ូប៊ីន ដែលជាប្រធានគ្លីនិក រៀនចប់នៅសាលាណា មុននិងក្លាយជា ប្រធានគ្លីនិក ព្យាបាលប្រជាពលរដ្ឋ សូមស្ថាប័នពាក់ព័ន្ធចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត ដោយក្តីអនុគ្រោះ ។
យោងប្រការ២: លក្ខខណ្ឌពិសេសនៃកិច្ចព្រមព្រៀងសងសំណងទៅជនរងគ្រោះ នៅចំនុច២.២ ភាគី(ខ) យល់ព្រមលុបចោលនូវរាល់ការផ្សាយពីព័ត៌មានតាមសារព័ត៌មាន ឬបណ្តាញសង្គមផ្សេងៗ ដែលបានផ្សាយកន្លងមក (ប្រសិនបើមាន) នៅក្នុងចំនុចនេះ ទុកអោយមហាជន និងប្រជាពលរដ្ឋ ជួយបញ្ចេញមតិ ចំពោះគ្លីនិក បើកធ្វើអាជីវកម្ម គ្មានលិខិតអនុញាត រហូតមានការបែកធ្លាយ មានពាក្យ បណ្តឹង ពីជនរងគ្រោះ ទើបប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញលិខិតបញ្ជាក់ថាគ្មាន ច្បាប់ និងលិខិតអនុញាត តើ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បកស្រាយយ៉ាងណាវិញ នៅក្នុងករណីនេះ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវី សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានិភ្នំពេញ ចាត់វិធានការទប់ស្កាត់ចំពោះ បុគ្គលមួយចំនួនឈ្លាតឱកាសលួចបើកគ្លីនិកគ្មានលិខិតអនុញាត និងប្រព្រឹត្តបទល្មើស ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងការព្យាបាលខុសបច្ចេកទេសដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។











