

ខេត្តកណ្ដាល: សំណង់រឹងមាំ១កន្លែង នៅជាប់មាត់ទន្លេមេគង្គ ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល នៅពេលនេះ កំពុងឡើងកំដៅ ដោយម្ចាស់កម្មសិទ្ធិសាងសង់គ្មានលិខិតអនុញាត ។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលប្រកាសថា សំណង់នោះមិនទាន់មានច្បាប់ទេ។
យោងលិខិត១ច្បាប់ចុះថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៥ របស់លោកប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាល ផ្ញើជូនលោកស្រី លន វត្តី អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះលេខ ២៧ អឺ០ ផ្លូវលេខ ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់នោះមិនមានច្បាប់ទេ។
លិខិតនោះបានឲ្យដឹងអំពីកម្មវត្ថុស្តីពីការសាងសង់សំណង់រឹងមាំទប់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រោយមេត្រីក្រោមឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
យោង ៖ លិខិត១៣៨៩ សជណ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលសូមជម្រាបមកលោកស្រី លន វត្តី ជ្រាបថា ៖ សំណង់ រឹងមាំ០១កន្លែងសាងសង់ដើម្បីទប់ច្រាំងទន្លេដែលមាននិយាមកា X= 501377, Y= 1301223 ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជារបស់លោកស្រី លន វត្តី ដែលជា ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៨០៧០៩០៦ – ០២០១ ក្បាល ដីលេខ ២០១ ពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយទេ ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក យី យ៉េន អភិបាលស្រុក មុខកំពូលនិងជាគណ:មេបញ្ជា ការឯកភាពស្រុក គួរតែចាត់វិធានការ ចំពោះម្ចាស់សំណង់អត់ច្បាប់ បុគគ្រិះសាងសង់ចាក់ដីចូលច្រាំង ទន្លេ ដែលជាសម្បត្តិរដ្ឋ យកមកធ្វើជារបស់កម្មសិទ្ធិរបស់ខ្លួន ។
តើឯកឧត្តមគួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋ ចាត់វិធានការយ៉ាងណាវិញ ចំពោះករណីខាងលើនេះ។
ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង សំណង់ខុសច្បាប់ និងការចាក់ដីបំពាន ចូលច្រាំង ទន្លេកាន់តែរីកដូចផ្សិតនៅក្នុងទឹកដីខេត្តកណ្តាល តែលោកអភិបាលនៅតែរក្សាភាពស្ងៀមស្ងាត់ ដោយ ម្ចាស់ទីតាំងគ្រប់កន្លែងនោះ មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ










