
រាជធានីភ្នំពេញ :ទីតាំងឃ្លាំងស្តុកសាច់បង្កករបស់ចិន នេះស្ថិតនៅក្នុង (បូរីប៉េងហួត បឹងស្នោ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺចំណុចស្តុបទល់មុខធនាគារ ABA និង ធនាគារ Maybank ផ្លូវជាតិលេខ ១ ចូល បូរីប៉េងហួត ប្រហែល ១០០ម៉្រែត ។
អង្គភាពអ្នកសារព័ត៌មានយើងបានខលទៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកបានបញ្ជាក់ ប្រាប់អង្គភាពសារព័ត៌មានយើងថា លោកបានប្រាប់អោយអភិបាលរង ទៅត្រួតពិនិត្យហើយ ចាំលោកសាកសួរព័ត៌មានបន្ថែមសិន ។
អង្គភាពអ្នកសារព័ត៌មានយើងបានខលទៅ លោក ម៉ៅ សឿត អធិការ ខណ្ឌច្បារអំពៅ លោកបានបញ្ជាក់ថា បានទទួលព័ត៌មានរួចហើយក្នុងករណីខាងលើ ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមចាត់វិធាន ចុះត្រួតពិនិត្យ ឃ្លាំងស្តុកសាច់បង្កក ដែលមានទីតាំងខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ










