

(បន្ទាយមានជ័យ) ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ១លោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្ដីពី តម្រូវការកម្លាំងពលកម្ម និងការផ្គត់ផ្គង់ការងារដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដោយមានការអញ្ជើញចូលរួមពីរលោក លោកស្រីអភិបាល.អភិបាលរងក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធ ធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
គោលបំណងចម្បងនៃកិច្ចប្រជុំប្រចាំថ្ងៃនេះមាន៣រួមមាន៖
១,លទ្ធផលសម្រេចនិងទិសដៅបន្តសម្រាប់កម្មវិធី១.៥M(១លាន៥សែននាក់)។
២,ផ្សព្វផ្សាយការរៀបចំឯកទេសកម្មជំនាញ កម្មវិធីសិក្សា និងកម្រិតសញ្ញាបត្រស្របតាមវិស័យអាទិភាព។
៣,ការចុះឈ្មោះស្វែងរកការងារធ្វើ និងការទទួលបានការងាររបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការស្នើសុំដល់លោក លោកស្រីអភិបាល.អភិបាលរងក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធ ជួយពង្រឹងការផ្សព្វផ្សាយដល់យុវជនដែលបោះបង់ការសិក្សានិងសិស្សដែលរៀនខ្សោយ។ពីសាលាចំណេះទូទៅណែនាំមកចូលរៀន និងរៀននៅក្នុងវិទ្យាស្ថានឲ្យបានកាន់តែទូលំទូលាយក្នុងកម្មវិធី ១.៥Mនេះផងដែរ។














